Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​ម្នាក់​ក្នុង​ពួក​ហោរា នាង​បាន​ស្រែក​អង្វរ​ទៅ​អេលី‌សេ​ថា៖ «ប្តី​របស់​ខ្ញុំ ជា​អ្នក​បម្រើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បម្រើ​របស់​លោក​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​របស់​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​មាន​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​នៃ​ពួក​សិស្ស របស់​ពួក​ហោរា​ម្នាក់ នាង​បាន​ស្រែក​ដល់​អេលី‌សេ​ថា ប្ដី​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បំរើ​របស់​លោក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​ខ្ញុំ​ទាំង​២​ទៅ​ធ្វើ​ជា​បាវ​បំរើ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 មាន​ស្ត្រី​មេម៉ាយ​ម្នាក់ ជា​ភរិយា​របស់​បុរស​ម្នាក់ ដែល​ជា​សមាជិក​របស់​ក្រុម​ណាពី បាន​មក​ជួប​អេលី‌យ៉ាសាក់ ហើយ​អង្វរ​គាត់​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​ពោល​ថា៖ «កុំ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ហើយ​ថា អ្នក​កោត​ខ្លាច​ព្រះ​មែន ដោយ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង​សោះ»។


ចំណែក​ព្រះបាទ​អ័ហាប់​ហៅ​អូបា‌ឌា​ជា​ឧកញ៉ា​វាំង​មក (រីឯ​អូបា‌ឌា​នេះ លោក​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ណាស់


បន្ទាប់​មក មាន​ម្នាក់​ជា​សិស្ស ពួក​ហោរា គាត់​និយាយ​ទៅ​គូ‌កន ដោយ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ឲ្យ​វាយ​ខ្ញុំ​ចុះ» តែ​អ្នក​នោះ​មិន​ព្រម​វាយ​ទេ។


ពេល​ពួក​ហោរា​ពី​ក្រុង​យេរីខូរ​ឈរ​មើល​ឃើញ​ពី​ត្រើយ​ម្ខាង គេ​ពោល​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា​បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ» ពួក​គេ​បាន​មក​ទទួល​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក។


រីឯ​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល​បាន​ចេញ​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។


ពួក​ហោរា​ដែល​នៅ​ក្រុង​យេរីខូរ​បាន​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។


មាន​ពួក​ហោរា​ហាសិប​នាក់​ដើរ​តាម ទៅ​ឈរ​មើល​ពី​ចម្ងាយ តែ​អ្នក​ទាំង​ពីរ​បាន​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់។


ពេល​អេលី‌សេ​ត្រឡប់​ទៅ​ក្រុង​គីល‌កាល​វិញ នៅ​ពេល​នោះ មាន​អំណត់​ក្នុង​ស្រុក។ ឯ​ពួក​ហោរា​បាន​អង្គុយ​នៅ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាក់​ឆ្នាំង​ដាំ​បបរ​ឲ្យ​ពួក​ហោរា​ទាំង​នេះ​ទៅ»។


ដូច្នេះ អ្នក​សំណព្វ​របស់​ព្រះ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​មួយ​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ»។


ប្រសិន​បើ​សាសន៍​ដទៃ​ដែល​នៅ​ក្នុង​ស្រុក​នេះ យក​ទំនិញ ឬ​ស្រូវ​អង្ករ​មក​លក់នៅ​ថ្ងៃ​សប្ប័ទ យើងនឹង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​សប្ប័ទ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​នៅ​ឆ្នាំ​ទី​ប្រាំពីរ ព្រម​ទាំង​លើក​លែង​បំណុល​គ្រប់​ទាំង​អស់។


ខ្ញុំ​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​លើ​ក្រុង​យេរូ‌សាឡិម ឲ្យ​ហា‌ណានី ជា​ប្អូន​ប្រុស​របស់​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន។


ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។


តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ


ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ទាំង​អ្នក​តូច ទាំងអ្នក​ធំ។


តែ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។


អ្នក​មាន​តែង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បម្រើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។


សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សម្ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​នេះ​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ។


ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​មួយរយ​ដង ហើយ​ចម្រើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​ខ្ញុំ​ដឹង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ គឺ​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌អង្គ គេ​នឹង​មាន​សេចក្ដី​សុខ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​សំបុត្រ​លះ‌លែង​ដែល​យើង​ឲ្យ​ដល់​ម្តាយ​អ្នក ដើម្បី​បណ្តេញ​ចេញ​នោះ​នៅ​ឯ​ណា? តើ​យើង​បាន​លក់​អ្នក​ដល់​ម្ចាស់​បំណុល របស់​យើង​ណា​មួយ តើ​អ្នក​ណា​ដែល​យើង​លក់អ្នក​ទៅ​នោះ? គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​អ្នក​ទេ ដែល​យើង​លក់​អ្នក ហើយ​ដែល​ម្តាយ​អ្នក​ត្រូវ​បណ្តេញ​ចេញ ក៏​ដោយ​ព្រោះ​អំពើ​រំលង​អ្នក​រាល់​គ្នា​ដែរ


លុះ​ផុត​ប្រាំពីរ​ឆ្នាំ​ហើយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​លែង​បង‌ប្អូន​អ្នក ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​អ្នក ហើយ​បាន​បម្រើ​អ្នក​អស់​ប្រាំមួយ​ឆ្នាំ គឺ​អ្នក​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​អ្នក​ទៅ។ ប៉ុន្តែ បុព្វ‌បុរស​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង។


យ៉ាង​នោះ​មាន​ច្បាប់​នឹង​លោះ​គេ​មក​វិញ​បាន ក្រោយ​ដែល​លក់​ខ្លួន​ហើយ​ដូច្នោះ គឺ​បង‌ប្អូន​ណា​មួយ​នឹង​លោះ​គេ​ចេញ​បាន


ពេល​នោះ ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។


ប៉ុន្តែ ព្រះ‌អាទិត្យ​នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប សម្រាប់អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ លោត​កព្ឆោង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល។


ហើយ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង ចៅហ្វាយ​របស់​គាត់​បញ្ជា​ឲ្យ​លក់​ខ្លួន​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់‌របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល​នោះ។


តែ​គាត់​មិន​ព្រម​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ចាប់​អ្នក​នោះ​យក​ទៅ​ដាក់​គុក រហូត​ទាល់​តែ​បាន​សង​បំណុល​រួច។


ដូច្នេះ ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​បង‌ប្អូន​របស់​ខ្លួន ដោយ​ស្មោះ​ពី​ចិត្ត​ទេ​នោះ»។


បង‌ប្អូន​ជា​កូន​ចៅ​នៃ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ និង​អស់​អ្នក​ក្នុង​ចំណោម​អ្នក​រាល់​គ្នាដែល​កោត​ខ្លាច​ព្រះ​អើយ ទ្រង់​បាន​ចាត់​ព្រះ‌បន្ទូល​ពី​ការ​សង្គ្រោះ​នេះ មក​ឲ្យ​យើង​រាល់​គ្នា​ហើយ។


ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។


ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​មិន​កោត​ខ្លាច ហើយ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ? ដ្បិត​មាន​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ ហើយ​គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ បាន​សម្តែង​មក​ឲ្យ​ឃើញ​ហើយ»។


មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អស់​ទាំង​អ្នក​បម្រើ និង​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ព្រះ​នៃ​យើង!»។


ឯ​អេលី‌ម៉ាលេច ជា​ប្តី​ណា‌អូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង និង​កូន​ទាំង​ពីរ​នាក់


អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​វេទនា និង​អស់​អ្នក​ណា​ដែល​ជាប់​បំណុល និង​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជូរ​ជ្រេញ​ក្នុង​ចិត្ត គេ​ក៏​ប្រមូល​គ្នា​ទៅ​ជួប​លោក មាន​ចំនួន​ប្រហែល​ជា​បួនរយ​នាក់​នៅ​ជា‌មួយ​លោក ហើយ​លោក​ធ្វើ​ជា​មេ​លើ​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម