Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 21:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាណា‌សេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ព្រះ‌បាទ​ម៉ាណា‌សេ​នាំ​ពួក​គេ​ឲ្យ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាន៉ាសេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្តាប់​ទេ ស្តេច​ម៉ាណា‌សេ​នាំ​ពួក​គេ​ឲ្យ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជា‌ជាតិ​នានា ដែលអុលឡោះ‌តាអាឡា​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រ‌អែល​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 21:9
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធើ្វ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង»។


គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​ពួក​បម្រើ​ព្រះ‌អង្គ​ថា៖


ប៉ុន្តែ ព្រះ‌បាទ​ម៉ាណា‌សេ​លួងលោម​ពួក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​ធ្វើ​ការ​អាក្រក់​លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


ប៉ុន្តែ គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ព្រះ‌អង្គ​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ ទាល់​តែ​រក​កែ‌មិន​បាន​ឡើយ។


ប៉ុន្តែ ពួក‌គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​នឹង​ព្រះ‌អង្គ ពួក‌គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ ដែលបាន​ទូន្មានឲ្យ​គេ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​វិល​មក​រក​ព្រះ‌អង្គ​វិញ ពួក‌គេ​បាននាំ​គ្នា​ប្រមាថ​ព្រះ‌អង្គយ៉ាង​ខ្លាំង។


កាល​ណា​មនុស្ស​លើក​តម្កើង សេចក្ដី​លាមក​អាក្រក់​ឡើង មនុស្ស​អាក្រក់​ដើរ​ក្រវែល​គ្រប់​កន្លែង។


យើងជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ចូរ​ហា​មាត់​អ្នក​ឲ្យ​ធំ នោះ​យើង​នឹង​បំពេញ​ឲ្យ។


បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត​ភរ នោះ​ពួក​អ្នក​បម្រើ​របស់​គេ ក៏​ជា​មនុស្ស​អាក្រក់​ដែរ។


នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង​សោះ ក៏​មិន​បាន​សម្រេច​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង​ដែរ គឺ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​អ្នក​វិញ»។


អ្នក​មិន​ត្រឹម​តែ​ដើរ​តាម​ផ្លូវ​របស់​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​អ្នក​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​អ្នក​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច​តួច​ទេ។


អ្នក​ត្រូវ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទី​ក្រុង​ណា​ដែល​កម្ចាយ​ឈាម ដើម្បី​ឲ្យ​ពេល​កំណត់​បាន​មក​ដល់ ក៏​ធ្វើ​ឲ្យ​រូប​ព្រះ​សម្រាប់​ទាស់​នឹង​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​ស្មោក‌គ្រោក


ប៉ុន្តែ គេ​បាន​រឹង​ទទឹង​នឹង​បញ្ញត្តិ​ច្បាប់​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​សាសន៍ ហើយ​រឹង​ទទឹង​នឹង​ក្រឹត្យ‌ក្រម​របស់​យើង លើស​ជាង​ប្រទេស​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ដ្បិត​គេ​បាន​បោះ‌បង់​ចោល​បញ្ញត្តិ​ច្បាប់​របស់​យើង​ឥត​ដែល​ដើរ​តាម​សោះ»។


ហេតុ​នោះ បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជ្រួល​ជ្រើម​លើស​ជាង​អស់​ទាំង​សាសន៍​ដែល​នៅ​ជុំ‌វិញ អ្នក​មិន​បាន​ដើរ​តាម​ច្បាប់ ឬ​រក្សា​បញ្ញត្តិ​របស់​យើង ហើយ​ក៏​មិន​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​អ្នក​ផង។


យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​បាន​ថ្លែង​ក្នុង​នាម​ព្រះ‌អង្គ ប្រាប់​ស្តេច ពួក​នាម៉ឺន ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​ទេ។


អេប្រាអិម​រង​នូវ​ការ​សង្កត់‌សង្កិន ត្រូវ​កិន​កម្ទេច​ក្នុង​ការ​វិនិច្ឆ័យ ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត ដេញ​តាម​អ្វី​ដែល​ឥត​ប្រយោជន៍។


ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​គប់​ដុំថ្ម​លើ​អស់​អ្នក​ដែល​បាន​ចាត់​មក​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ចង់​ប្រមូល​កូនរបស់ឯង ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ។


ប្រសិន‌បើ​ខ្ញុំ​មិន​បាន​មក​និយាយ​ប្រាប់​គេ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ​សា​អំពើ​បាប​របស់​ខ្លួន​ឡើយ។


ដូច្នេះ អ្នក​ណា​ស្គាល់​អំពើ​ល្អ​ដែល​ត្រូវ​ធ្វើ តែ​មិនព្រម​ធ្វើ នោះ​រាប់​ជា​មាន​បាប​ដល់​អ្នក​នោះ​ហើយ។


តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។


ប៉ុន្តែ ពួក​ប្រជាជន​មិន​ព្រម​ស្តាប់​តាម​លោកសាំយូ‌អែល​ឡើយ ដោយ​ប្រកែក​ថា៖ «ទេ ត្រូវ​តែ​មាន​ស្តេច​លើ​យើង​រាល់​គ្នា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម