Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ទ្រង់​ធ្វើ​អាស‌នា​សម្រាប់​អស់​ទាំង​ពួក​ពល​បរិវារ​ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បាទ​ម៉ាណា‌សេ​សង់​អាសនៈ សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​ធ្វើ​អាសនា​សំរាប់​អស់​ទាំង​ពួក​ពល​បរិវារ ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​ម៉ាណា‌សេ​សង់​អាសនៈ សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទីលាន​ទាំង​ពីរ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 21:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ទី‌លាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់។


ឯ​ទី​ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់​នៅ​ជុំ‌វិញ ដូច​ជា​ទី‌លាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ដូច​ជា​ថែវ​នៃ​ព្រះ‌វិហារ​ដែរ។


ឯ​អាស‌នា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ​នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាស‌នា​ដែល​ម៉ាណា‌សេ​បាន​ធ្វើ​នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​ចេញ​ពី​នោះ បោះ​កម្ទេច​ចោល​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ។


ស្ដេច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​បាន​ធ្វើ​សម្រាប់​ព្រះ‌បាល សម្រាប់​រូប​ព្រះ និង​សម្រាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​ដុត​ចោល​ទាំង​អស់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផេះ​ទៅ​ក្រុង​បេត-អែល។


ទ្រង់​បំបាត់​ពួក​សង្ឃ​របស់​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង​ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ចក្រ‌រាសី និង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន។


ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កម្ទេច​ជា​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក ។


ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង។


ទ្រង់​ធ្វើ​អាស‌នា​សម្រាប់​គោរព​ដល់​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ត្រង់​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា


ទ្រង់​ធ្វើ​ទី‌លាន​សម្រាប់​ពួក​សង្ឃ និង​ទី‌លាន​ធំ ព្រម​ទាំង​ទ្វារ​សម្រាប់​ទី‌លាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន។


លោក​នាំ​ខ្ញុំ​ទៅ​ដល់​ទី‌លាន​ខាង​ក្នុង ក្បែរ​ទ្វារ​កំផែង​ខាង​ត្បូង លោក​វាស់​ទ្វារ​ខាង​ត្បូង ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​កើត លោក​ក៏​វាស់​ទ្វារ​នោះ​មាន​ទំហំ​ត្រូវ​គ្នា​ដែរ។


សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ទី‌លាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​ប្រាំបី​ថ្នាក់​ដែរ។


លោក​ក៏​វាស់​ទី‌លាន​មាន​ប្រវែង​មួយរយ​ហត្ថ ទទឹង​មួយរយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​អាស‌នា​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។


ប្រទល់​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​វាស់​បានម្ភៃ​ហត្ថ ហើយ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៅ​ទី‌លាន​ខាង​ក្រៅ មាន​រានហាល​បី​ជាន់។


រួច​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ឡើង​នាំ​ទៅ​ទី​ឯ​លាន​ខាង​ក្នុង ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ។


កាល​ណា​គេ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ គឺ​ទៅ​ឯ​បណ្ដា‌ជន​ដែល​នៅ​ទី‌លាន​ខាង​ក្រៅ នោះ​គេ​ត្រូវ​ដោះ​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក‌ពាក់​សម្រាប់​ធ្វើ​ការ‌ងារ​ចេញ ដាក់​ទុក​ក្នុង​បន្ទប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ស្លៀក‌ពាក់​ផ្សេង​វិញ ដើម្បី​មិន​ឲ្យ​គេ​ញែក​បណ្ដា‌ជន​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សម្លៀក‌បំពាក់​របស់​គេ។


បន្ទាប់​មក ព្រះ‌អង្គ​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​កណ្ដាល​ថែវ និង​អាស‌នា មាន​មនុស្ស​ប្រហែល​ជា​ម្ភៃប្រាំ​នាក់ បែរ​ខ្នង​ទៅ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មុខ​ទៅ​ខាង​កើត គេ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ‌អាទិត្យ នៅ​ទិស​ខាង​កើត​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម