Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 21:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប៉ុន្តែ បណ្ដា‌ជន​នៅ​ស្រុក​នោះ គេ​សម្លាប់​អស់​អ្នក​ដែល​បាន​ក្បត់​នឹង​ស្តេច​អាំម៉ូន​វិញ រួច​គេ​លើក​ព្រះបាទ​យ៉ូសៀស​ជា​បុត្រា តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​ធ្វើ​គុត​ព្រះ‌បាទ​អាំម៉ូន ហើយ​តែង‌តាំង​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ ឲ្យ​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​បណ្តាជន​នៅ​ស្រុក​នោះ គេ​សំឡាប់​អស់​អ្នក​ដែល​បាន​ក្បត់​នឹង​ស្តេច​អាំម៉ូន​វិញ រួច​គេ​លើក​យ៉ូសៀស​ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​សម្លាប់​ស្តេច​អាំម៉ូន ហើយ​តែង‌តាំង​ស្តេច​យ៉ូសៀស ជា​កូន​ឲ្យ​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 21:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​គាល់​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ព្រះបាទ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ដែរ។


ស្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មូល​គ្នា​មក​ត្រង់​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច។


គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជ្យ​របស់​ដាវីឌ​ឡើយ មាន​តែ​កុល‌សម្ពន័្ធ​យូដា​មួយ​ប៉ុណ្ណោះ។


រួច​មក​យេហូ‌យ៉ា‌ដា លោក​ឲ្យ​ស្ដេច និង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្ដេច និង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ។


ប្រជា​ជន​ទាំង‌ឡាយ គេ​ក៏​លើក​អ័សារា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​បិតា។


កាល​រាជ្យ​បាន​ជាប់​នៅ​ក្នុង​អំណាច​ទ្រង់​ហើយ ទ្រង់​ក៏​សម្លាប់​ពួក​បម្រើ​ដែល​បាន​ធ្វើ​គុត​ស្តេច ជា​បិតា​របស់​ទ្រង់​ទៅ


ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អាំម៉ូន​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។


កាល​ព្រះបាទ​យ៉ូសៀស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ប្រាំបី​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​មួយ​ឆ្នាំ មាតា​ព្រះ‌នាម​ថា យេឌីដា បុត្រី​របស់​អ័ដាយ៉ា ជា​អ្នក​ស្រុក​បូស‌កាត់។


ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​ពៅ​របស់​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សម្លាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​យេ‌ហូរ៉ាម ស្តេច​យូដា​បាន​សោយ‌រាជ្យ។


ពួក​ជន​ទាំង‌ឡាយ​នៅ​ស្រុក​យូដា ក៏​លើក​អូសៀស​ដែល​មាន​ព្រះ‌ជន្ម ១៦​ព្រះវស្សា​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា


តែ​ពួក​អ្នក​ស្រុក​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​ព្រះបាទ​យ៉ូសៀស​ជា​‌បុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។


ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣ នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​ព្រះបាទ​អាំម៉ូន ស្តេច​ស្រុក​យូដា


ដូច្នេះ គេ​ក៏​ទៅ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​ស្ដេច​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មាន​អំណរ​អរ​សប្បាយ​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម