២ ពង្សាវតារក្សត្រ 18:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ទ្រង់ប្រព្រឹត្តអំពើត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ដូចព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់បានធ្វើដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដី ដែលដាវីឌ ជាឰយុកោទ្រង់បានធ្វើដែរ សូមមើលជំពូកអាល់គីតាប3 ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចទត ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។ សូមមើលជំពូក |
ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅភ្នែកយើង ដោយកាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់យើង ដូចជាដាវីឌ ជាអ្នកបម្រើយើងដែរ នោះយើងនឹងនៅជាមួយឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាយើងបានតាំងឲ្យដាវីឌដែរ យើងនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក