២ ពង្សាវតារក្សត្រ 18:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 រ៉ាបសាកេប្រាប់គេថា៖ «ចូរទៅប្រាប់ដល់ស្ដេចហេសេគាថា ស្តេចដ៏ធំ គឺជាស្តេចស្រុកអាសស៊ើរ ទ្រង់មានរាជឱង្ការដូច្នេះ "តើព្រះករុណាទីពឹងអ្នកណាដែលទុកចិត្តដូចនេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 មេទ័ពរបស់ព្រះចៅរ៉ាប់សាកេពោលថា៖ «សូមអស់លោកទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា “តើព្រះករុណាពឹងផ្អែកលើអ្វី បានជាមានព្រះហឫទ័យអង់អាចបែបនេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 រ៉ាបសាកេប្រាប់គេថា ចូរទៅប្រាប់ដល់ហេសេគាថា ស្តេចដ៏ជាធំ គឺជាស្តេចស្រុកអាសស៊ើរ ទ្រង់មានបន្ទូលដូច្នេះ តើទីពឹងណាដែលឯងទុកចិត្តនេះ សូមមើលជំពូកអាល់គីតាប19 មេទ័ពរបស់ស្តេចរ៉ាប់សាកេពោលថា៖ «សូមអស់លោកជម្រាបស្តេចហេសេគាដូចតទៅ: ស្តេច គឺស្តេចរបស់ស្រុកអាស្ស៊ីរី សួរថា “តើស្តេចពឹងផ្អែកលើអ្វី បានជាមានចិត្តអង់អាចបែបនេះ? សូមមើលជំពូក |
ប៉ុន្តែ បើអ្នករាល់គ្នានិយាយមកយើងថា "យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ" តើមិនមែនជាព្រះនោះ ដែលស្ដេចហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញទេឬ? ដោយប្រាប់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះ នៅក្រុងយេរូសាឡិម"។