Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 17:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ប៉ុន្តែ គ្រប់​សាសន៍​បាន​ធ្វើ​ព្រះ​សម្រាប់​គេ​រៀង​ខ្លួន ដាក់​ទុក​នៅ​ក្នុង​ទី​សក្ការៈ​តាម​ទី​ខ្ពស់ៗ ដែល​ពួក​សាម៉ារី​បាន​ធ្វើ គឺ​គ្រប់​ទាំង​សាសន៍​នោះ តាម​ទី​ក្រុង​ដែល​គេ​អាស្រ័យ​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សា‌ម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ប៉ុន្តែគ្រប់​ទាំង​សាសន៍​នោះ​បាន​ធ្វើ​ព្រះ​សំរាប់​គេ​រៀង​ខ្លួន ដាក់​ទុក​នៅ​ក្នុង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​ពួក​សាម៉ារី​បាន​ធ្វើ គឺ​គ្រប់​ទាំង​សាសន៍​នោះ តាម​ទី​ក្រុង​ដែល​គេ​អាស្រ័យ​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សា‌ម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 17:29
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​សង់​វិហារ​នៅ​លើ​ទី​ខ្ពស់ៗ ហើយ​បាន​យក​មនុស្ស​ពីចំណោម​ប្រជាជន ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ


ព្រោះ​ពាក្យ​ដែល​គាត់​បាន​ស្រែក ដោយ​នូវ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទាស់​នឹង​អាស‌នា​នៅ​ក្រុង​បេត-អែល ហើយ​ទាស់​នឹង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន​នោះ នឹង​កើត​ឡើង​ពិត​មែន»។


ដូច្នេះ សង្ឃ​ម្នាក់​ដែល​គេ​បាន​‌នាំ​ចេញ​ពី​ស្រុក​សាម៉ារី​មក ក៏​វិល​ទៅ​នៅ​ឯ​ក្រុង​បេត-អែល បង្ហាត់​បង្រៀន​គេ​ពី​បែប​ដែល​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។


នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌នាម នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ដរាប​តទៅ។


គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម