២ ពង្សាវតារក្សត្រ 16:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលព្រះបាទអ័ហាសយាងទៅក្រុងដាម៉ាស ដើម្បីជួបទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ សេ្ដចឃើញអាសនាមួយដែលនៅក្រុងដាម៉ាសនោះ រួចទ្រង់ផ្ញើគំរូ និងទ្រង់ទ្រាយនៃអាសនានោះ តាមរបៀបរចនាគ្រប់យ៉ាងទៅសង្ឃអ៊ូរីយ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះបាទអហាសយាងទៅគាល់ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី នៅក្រុងដាម៉ាស។ ស្ដេចទតឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្ដេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 រួចមក ស្តេចអ័ហាសទ្រង់យាងទៅឯក្រុងដាម៉ាស ដើម្បីចួបនឹងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ អ័ហាសទ្រង់ឃើញអាសនា១ ដែលនៅក្រុងដាម៉ាសនោះ រួចទ្រង់ផ្ញើគំរូ នឹងទ្រង់ទ្រាយនៃអាសនានោះ តាមរបៀបរចនាគ្រប់យ៉ាងទៅអ៊ូរីយ៉ាដ៏ជាសង្ឃ សូមមើលជំពូកអាល់គីតាប10 ស្តេចអហាសទៅជួបស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីនៅក្រុងដាម៉ាស។ ស្តេចឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្តេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនអ៊ីមុាំអ៊ូរីយ៉ា។ សូមមើលជំពូក |
បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ ត្រូវឲ្យគេស្គាល់រាង និងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល និងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ជំពូក នូវអស់ទាំងបញ្ញត្តិច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង និងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង។
ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់យើង និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់យើង ឲ្យមានតែជញ្ជាំងនៅកណ្ដាលយើងនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់យើង ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាយើងធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីក្រោធរបស់យើង។
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។
យើងខ្ញុំបានគិតថា ប្រសិនបើគេនិយាយពាក្យនេះមកកាន់យើងខ្ញុំ ឬមកកាន់កូនចៅរបស់យើងខ្ញុំនៅពេលខាងមុខ យើងខ្ញុំអាចនឹងឆ្លើយបានថា "មើល៍ នេះជាគំរូអាសនារបស់ព្រះយេហូវ៉ា ដែលបុព្វបុរសយើងខ្ញុំបានសង់ មិនមែនសម្រាប់ថ្វាយតង្វាយដុត ឬសម្រាប់ថ្វាយយញ្ញបូជាទេ គឺជាទីបន្ទាល់រវាងយើងខ្ញុំ និងអ្នករាល់គ្នាប៉ុណ្ណោះ"។