២ ពង្សាវតារក្សត្រ 14:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ព្រះបាទយ៉ូអាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្រុងសាម៉ារី ជាមួយពួកស្តេចអ៊ីស្រាអែល រួចយេរ៉ូបោមជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 កាលព្រះបាទយ៉ូអាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរ នៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោម ជាបុត្រ ក៏ឡើងស្នងរាជ្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែលទៅ រួចយេរ៉ូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ សូមមើលជំពូកអាល់គីតាប16 កាលស្តេចយ៉ូអាសស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរ នៃរាជវង្សរបស់ស្តេចស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី ហើយស្តេចយេរ៉ូបោម ជាកូនក៏ឡើងស្នងរាជ្យ។ សូមមើលជំពូក |