Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 13:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​យ៉ូអា‌ហាស ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង ដែល​ហាសែល​បាន​ច្បាំង​ចាប់​យក​ពី​កណ្ដាប់​ព្រះ‌ហស្ត​បិតា​ចេញ​ពី​កណ្ដាប់​ដៃ​បេន-ហាដាដ ជា​បុត្រ​ហាសែល​មក​វិញ ព្រះបាទ​យ៉ូអាស​វាយ​គេ​ចំនួន​បី​ដង ហើយ​ក៏​បាន​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រា‌អែល​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​ពី​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហាសែល យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ហាសែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះ‌បាទ​យ៉ូអាស​វាយ​ព្រះ‌បាទ​បេនហា‌ដាដ​បី​លើក រួច​ដណ្ដើម​យក​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​យ៉ូអាស ជា​បុត្រ​នៃ​យ៉ូអា‌ហាស ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង ដែល​ហាសែល​បាន​ច្បាំង​ចាប់​យក ពី​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌បិតា ចេញ​ពី​កណ្តាប់​ដៃ​នៃ​បេន-ហា‌ដាឌ់ ជា​បុត្រ​ហាសែល មក​វិញ យ៉ូអាស​ទ្រង់​វាយ​គេ​អស់​៣​ដង ហើយ​ក៏​បាន​ទី​ក្រុង​ទាំង​ប៉ុន្មាន នៃ​ពួក​អ៊ីស្រាអែល​មក​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ស្តេច​យ៉ូអាស​ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស បាន​ដណ្តើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ពី​ស្តេច​បេនហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ហាសែល​យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្តេច​ហាសែល​បាន​វាយ​ដណ្តើម​យក​ពី​ស្តេច​យ៉ូអា‌ហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ស្តេច​យ៉ូអាស​វាយ​ស្តេច​បេនហា‌ដាដ​បី​លើក រួច​ដណ្តើម​យក​ទី‌ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល​មក​វិញ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 13:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​បោះ​ទ័ព​ប្រទល់​មុខ​គ្នា​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ដល់​ថ្ងៃ​ទី​ប្រាំពី គេ​ចូល​ត​យុទ្ធ​គ្នា ក្នុង​មួយ​ថ្ងៃ​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​សម្លាប់​ពួក​ពល​ថ្មើរ​ជើង​របស់​សាសន៍​ស៊ីរី​អស់​មួយ​សែន​នាក់។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ចាប់​ផ្ដើម​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រា‌អែល។ ព្រះបាទ​ហាសែល​មក​វាយ​សាសន៍​អ៊ីស្រា‌អែល នៅ​តាម​ព្រំ‌ដែន​ស្រុក​របស់​គេ


ចាប់​ពី​ទន្លេ​យ័រដាន់​ទៅ​ខាង​កើត គឺ​ស្រុក​កាឡាត​ទាំង​អស់ ជា​ស្រុក​របស់​ពួក​កាដ ពួក​រូបេន និង​ពួក​ម៉ាណា‌សេ ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ស្រុក​កាឡាត និង​ស្រុក​បាសាន​ទាំង​មូល។


រួច​មក​ហាសែល​ជា​ស្តេច​ស៊ីរី​ក៏​សុគត​ទៅ នោះ​បេន-ហាដាដ ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ហាសែល ជា​ស្ដេច​ស៊ីរី និង​ក្នុង​កណ្ដាប់​ដៃ​បេន-ហាដាដ ជា​បុត្រ​ហាសែល​ត​ទៅ។


(ដ្បិត​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ឲ្យ​គេ​បាន​រួច​ពី​អំណាច​សាសន៍​ស៊ីរី។ រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​វិញ។


ទ្រង់​បាន​តាំង​ព្រំ​ប្រទល់​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​សមុទ្រ​នៅ​ស្រុក​វាល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​យ៉ូណាស​ជា​កូន​អ័មី‌ថាយ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នៅ​កាថ-ហេភើរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម