Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពេល​ព្រះបាទ​យេហ៊ូវ​ចេញ​ពី​ទី​នោះ​ទៅ ក៏​ជួប​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ ទ្រង់​ក៏​គំនាប់​គាត់​សួរ​ថា៖ «តើ​ចិត្តរបស់​អ្នក​ស្មោះ‌ត្រង់​ចំពោះខ្ញុំ ដូច​ចិត្ត​របស់​ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ?» យ៉ូណា‌ដាប​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ‌ត្រង់​មែន»។ ព្រះបាទ​យេហ៊ូវ​ឆ្លើយ​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ ណាដាប​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើរទេះ​ជា‌មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូវ​ជម្រាប​សួរ​គាត់ ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណា‌ដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូ‌ណា‌ដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​យេហ៊ូវ​បាន​ចេញ​ពី​ទី​នោះ​ទៅ នោះ​ក៏​ប្រទះ​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ លោក​ក៏​គំនាប់​គាត់​សួរ​ថា តើ​ចិត្ត​អ្នក​ស្មោះ‌ត្រង់ ដូច​ជា​ខ្ញុំ​ដែល​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ យ៉ូណា‌ដាប​ឆ្លើយ​តប​ថា​ស្មោះ‌ត្រង់​ពិត លោក​ក៏​ថា បើ​ដូច្នេះ ចូរ​ហុច​ដៃ​មក អ្នក​នោះ​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើ​រថ​ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ គាត់​បាន​ជួប​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប​ដែល​ដើរ​តម្រង់​មក​រក​គាត់។ លោក​យេហ៊ូវ​ជម្រាប​សួរ​គាត់ ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណា‌ដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​និយាយ​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូ‌ណា‌ដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:15
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹម​ស្រាងៗ លោក​ឡាបាន់​ក្រោក​ឡើង ហើយ​ថើប​ចៅ និង​កូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពរ​ពួក‌គេ រួច​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។


លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន​ទៀត រួច​ចាក​ចេញ​ពី​ផារ៉ោន​ទៅ។


លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប​ជា​ឪពុក​ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន។


អ្នក​ទាំង​នោះ​បាន​យក​ពាក្យ​នោះ​ទុក​ជា​ផ្នូល​ល្អ ក៏​ទូល​តប​ភ្លាម​ថា៖ «ហ្នឹង​ហើយ​បង‌ប្អូន​ទ្រង់» រួច​ទ្រង់​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​នាំ​លោក​មក» ដូច្នេះ បេន-ហាដាដ​ក៏​ចេញ​មក​គាល់​ទ្រង់ ហើយ​ទ្រង់​ឲ្យ​ឡើង​ជិះ​លើ​រាជ‌រថ​ជា‌មួយ​ទ្រង់។


ក៏​ជួប​នឹង​ពួក​បង‌ប្អូន​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្ដេច​យូដា ហើយ​ព្រះបាទ​យេហ៊ូវ​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​អ្នក​ណា?» គេ​ឆ្លើយ​តប​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​ជា​បង‌ប្អូន​នៃ​ព្រះបាទ​អ័ហា‌ស៊ីយ៉ា យើង​ចុះ​ទៅ​ជម្រាប​សួរ​ដល់​ពួក​បុត្រ​នៃ​ក្សត្រា‌ក្សត្រី»។


ព្រះបាទ​យេហ៊ូវ​ក៏​បង្គាប់​ថា៖ «ចូរ​ចាប់​គេ​ទាំង​រស់​ទៅ!» ពួក​គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​ទៅ​សម្លាប់​ទាំង​សែសិប​ពីរ​នាក់ នៅ​ត្រង់​អណ្ដូង​របស់​សាលា​នោះ ឥត​ទុក​ឲ្យ​រស់​ម្នាក់​ឡើយ។


ព្រះបាទ​យ៉ូរ៉ាម​បង្គាប់​ថា៖ «ចូរ​រៀបចំ» គេ​ក៏​ទឹម​ព្រះ‌រាជ‌រថ​ថ្វាយ​ទ្រង់ រួច​ព្រះបាទ​យ៉ូរ៉ាម ជា​ស្តេច​អ៊ីស្រា‌អែល និង​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​គង់​នៅ​រថ​មួយ​រៀង​អង្គ ចេញ​ទៅ​ជួប​នឹងព្រះបាទ​យេហ៊ូវ បាន​ប្រទះ​គ្នា​នៅ​ត្រង់​តំបន់​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល។


ព្រម​ទាំង​គ្រួពួក​ស្មៀន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យ៉ាបេស គឺ​ពួក​ធីរ៉ាត ពួក​ស៊ីមាត និង​ពួក​ស៊ូកាត នេះ​សុទ្ធ​តែ​ជា​ពួក​កែន​ដែល​កើត​ពី​ហាម៉ាត ជា​ឪពុក​នៃ​ជំនួរ​វង្ស​របស់​រេកាប។


អ្នក​ទាំង​នោះ​បាន​សន្យា​ថា​នឹង​លែង​លះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ដោយ​ព្រោះ​គេ​មាន​ទោស គេ​ថ្វាយ​ចៀម​ឈ្មោល​មួយ​សម្រាប់​លោះ​ទោស​របស់​ខ្លួន។


ម៉ាលគា កូន​របស់​រេកាប ជា​មេ​ដឹក​នាំ​លើ​សង្កាត់​បេត-ហា‌កេរែម បាន​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


៙ តើ​អ្នក​ណា​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បីទាស់នឹង​មនុស្ស​អាក្រក់? តើ​អ្នក​ណា​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​នឹង​អស់អ្នក ដែល​ប្រព្រឹត្តអំពើ​ទុច្ចរិត?


ចូរ​ទៅ​ផ្ទះ​ពួក​រេកាប និយាយ​ជា‌មួយ​គេ ហើយ​នាំ​គេ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ!។


ដ្បិត​ស្តេច​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ ហើយ​មើល៍ ព្រះ‌អង្គ​ក៏​ចាប់​ដៃ​ស្បថ​ផង តែ​បាន​ធ្វើ​ការ​យ៉ាង​ដូច្នេះ​វិញ ដូច្នេះ តើ​នឹង​រួច​ខ្លួន​ឬ?


មន្ត្រី​នោះ​ឆ្លើយ​ថា៖ «ធ្វើម្ដេចឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​អ្នក​ណា​ពន្យល់​ណែនាំ​ខ្ញុំ​ផង​នោះ?» លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​ជា‌មួយ។


កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។


បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នាឲ្យ​បាន​ដូច​ជា​ខ្ញុំ ដ្បិត​ខ្ញុំ​ក៏បាន​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម