Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 លោក​អេលីយ៉ា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ជា​អ្នក​សំណព្វ​របស់​ព្រះ​ពិត​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​អ្នក និង​ពួក​ហាសិប​នាក់​នេះ​ទៅ!» ពេល​នោះ ក៏​មាន​ភ្លើង​របស់​ព្រះ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​នោះ និង​ពួក​ហាសិប​នាក់​នោះ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​អេលីយ៉ា​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អេលីយ៉ា​ក៏​ឆ្លើយ​ទៅ​គេ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង នឹង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​មេ‌ទ័ព​នោះ នឹង​ពួក​៥០​នាក់​របស់​គាត់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អេលី‌យ៉េស​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​អុលឡោះ​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​អ្នក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​អ្នក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 1:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ ភ្លើង​របស់​ព្រះ‌យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​តង្វាយ ព្រម​ទាំង​ឧស ថ្ម និង​ធូលី​ដី ហើយ​ក៏​លិឍ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ។


ស្ដេច​បាន​ចាត់​មេ‌ទ័ព​ម្នាក់​ទៀត និង​ពួក​ហាសិប​នាក់​របស់​គាត់​ឲ្យ​ទៅ​រក​លោក​អេលីយ៉ា ។ មេ‌ទ័ព​នោះ​ក៏​ឡើង​ទៅ ហើយ​និយាយ​ទៅ​កាន់​លោក​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ស្តេច​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា "ចូរ​ប្រញាប់​ចុះ​មក!"»។


ស្ដេច​បាន​ចាត់​មេ‌ទ័ព​ទី​បី និង​ពួក​ហាសិប​នាក់ ឲ្យ​ទៅ​ថែម​ទៀត មេ‌ទ័ព​ទី​បី​នោះ​បាន​ឡើង​ទៅ​លុត​ជង្គង់​ក្រាប​នៅ​មុខ​លោក​អេលីយ៉ា អង្វរ​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ និង​ជីវិត​របស់​ហាសិប​នាក់​នេះ​ផង​ចុះ។


កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម និង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រួច​មក​ជម្រាប​លោក»។


ពេល​នោះ ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​អ្នក​ទាំង​ពីរ​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម