Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 យើង​មាន​ចិត្ត​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់អំពី​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​ក៏​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​យើង​បង្គាប់​តទៅ​មុខ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 យើង​ជឿជាក់​ក្នុង​ព្រះអម្ចាស់​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តតាម ហើយក៏​នឹង​បន្ត​ប្រព្រឹត្តតាម​សេចក្ដី​ដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 យើង​ក៏​ជឿជាក់​នៅ​ក្នុង​ព្រះអម្ចាស់​អំពី​អ្នក​រាល់គ្នា​ដែរ​ថា​ អ្នក​រាល់គ្នា​កំពុង​ប្រព្រឹត្ដ​ ហើយ​នឹង​ប្រព្រឹត្ដ​តទៀត​តាម​សេចក្ដី​ដែល​យើង​បាន​បង្គាប់​មក​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ យើង​ទុក​ចិត្ត​បងប្អូន​ថា បងប្អូន​តែងតែ​ប្រព្រឹត្ត​តាម​ពាក្យ​រំឭក​ដាស់‌តឿន​របស់​យើង ហើយ​បងប្អូន​ក៏​នឹង​ប្រព្រឹត្ត​តាម​ត​ទៅ​មុខ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 យើង​ខ្ញុំ​ក៏​ទុក​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​នឹង​ប្រព្រឹត្ត​ត​ទៅ​ទៀត តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ផ្តាំ​ទុក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់ យើង​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​តែងតែ​ប្រព្រឹត្ដ​តាម​ពាក្យ​រំលឹក​ដាស់‌តឿន​របស់​យើង ហើយ​បង​ប្អូន​ក៏​នឹង​ប្រព្រឹត្ដ​តាម​ត​ទៅ​មុខ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 3:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។


ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់​ឡើយ ទោះ​ដោយ​ពាក្យ​សម្ដី និង​កិច្ច‌ការ​ក្ដី


ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ទំនាយ ឬ​ថា ខ្លួន​ជា​អ្នក​មាន​អំណោយ‌ទាន​ខាង​វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្តី​ដែល​ខ្ញុំ​សរ‌សេរ​មក​អ្នក​រាល់​គ្នា​នេះ ជា​ព្រះឱវាទ​របស់​ព្រះ‌អម្ចាស់។


ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។


ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ​សំបុត្រ​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ ដ្បិត​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង‌អស់​ថា អំណរ​របស់​ខ្ញុំ ក៏​ជា​អំណរ​របស់​អ្នក​រាល់​គ្នា​ដែរ។


ដ្បិត​ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ ដើម្បី​ល​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់ ឬ​យ៉ាង​ណា។


យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់​ទៀត ឲ្យ​ទៅ​ជា​មួយ​គេ ជា​អ្នក​ដែល​យើង​បាន​ល្បង‌ល​ជា​ញឹក‌ញាប់ ហើយ​ឃើញ​ថា​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ជា​ច្រើន ឥឡូវ​នេះ គាត់​កាន់​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។


ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នាក្នុង​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា គេ​នឹង​ត្រូវ​ទោស​វិញ ទោះ​ជា​អ្នក​ណា​ក៏​ដោយ។


ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


ហេតុ​នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​រហូត​មក​ដែរ សូម្បី​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ ឥឡូវ​នេះ ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង


ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្រឡាញ់​ពួក​បង‌ប្អូន​ទាំង​អស់​នៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន​ទាំង​មូល​ដែរ។ ប៉ុន្ដែ បង‌ប្អូន​អើយ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​នោះ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត


ដូច្នេះ យើង​បង្គាប់ ហើយ​ដាស់​តឿន​មនុស្ស​បែប​នោះ ក្នុងព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ឲ្យ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ដោយ​ស្រគត់​ស្រគំ ហើយ​បរិ‌ភោគ​អាហារ​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួនទៅ។


ឥឡូវ​នេះ បង‌ប្អូន​អើយ យើង​សូម​បង្គាប់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណាដែល​រស់​នៅ​ដោយ​ខ្ជិល​ច្រអូស ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដែល​គេ​បាន​ទទួល​ពី​យើង។


ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ជាង​ពាក្យ​ដែល​ខ្ញុំ​សុំ​នេះ​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម