២ កូរិនថូស 12:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ខ្ញុំបានអង្វរលោកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើលោកទីតុសបានឆ្លៀតយកប្រយោជន៍ពីអ្នករាល់គ្នាឬ? តើយើងទាំងពីរនាក់មិនបានប្រព្រឹត្តដោយវិញ្ញាណតែមួយទេឬ? តើយើងមិនបានធ្វើតាមគន្លងតែមួយទេឬ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ខ្ញុំបានជំរុញទីតុស ទាំងចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់។ ទីតុសមិនបានឆ្លៀតឱកាសលើអ្នករាល់គ្នាទេ មែនទេ? តើយើងមិនបានដើរដោយវិញ្ញាណតែមួយទេឬ? តើយើងមិនបានដើរក្នុងជំហានតែមួយទេឬ? សូមមើលជំពូកKhmer Christian Bible18 ខ្ញុំបានលើកទឹកចិត្ដលោកទីតុស និងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគ្នា តើលោកទីតុសបានបោកប្រាស់អ្នករាល់គ្នាដែរឬអត់? តើយើងមិនបានដើរតាមវិញ្ញាណតែមួយ និងតាមលំអានតែមួយទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ខ្ញុំបានអង្វរលោកទីតុសឲ្យមករកបងប្អូន ហើយខ្ញុំក៏ចាត់បងប្អូនម្នាក់ទៀតឲ្យមកជាមួយគាត់ដែរ តើលោកទីតុសបានបោកប្រាស់បងប្អូនឬ? តើយើងទាំងពីរនាក់មិនបានប្រកាន់យកចិត្តគំនិត និងដើរតាមគន្លងតែមួយទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ខ្ញុំបានអង្វរអ្នកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើទីតុសបានចំណេញពីអ្នករាល់គ្នាឬអី តើយើងទាំង២នាក់មិនបានដើរដោយគំនិតតែ១ ហើយតាមដានជើងដដែលទេឬអី។ សូមមើលជំពូកអាល់គីតាប18 ខ្ញុំបានអង្វរលោកទីតុសឲ្យមករកបងប្អូន ហើយខ្ញុំក៏ចាត់បងប្អូនម្នាក់ទៀតឲ្យមកជាមួយគាត់ដែរ តើលោកទីតុសបានបោកប្រាស់បងប្អូនឬ? តើយើងទាំងពីរនាក់មិនបានប្រកាន់យកចិត្ដគំនិត និងដើរតាមគន្លងតែមួយទេឬ? សូមមើលជំពូក |
ម្យ៉ាងទៀត ចាប់តាំងពីថ្ងៃដែលស្តេចបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលរបស់ពួកគេនៅស្រុកយូដា គឺពីឆ្នាំទីម្ភៃ រហូតដល់ឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺរយៈពេលដប់ពីរឆ្នាំ នោះខ្ញុំ និងបងប្អូនរបស់ខ្ញុំ មិនបានទទួលទានរបបអាហារ ដោយអាងបុណ្យជាទេសាភិបាលឡើយ។