១ សាំយូអែល 9:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 មួយថ្ងៃមុនដែលលោកសូលបានមកដល់ នោះព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកសាំយូអែលថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 មួយថ្ងៃមុនលោកសូលមកដល់ ព្រះអម្ចាស់យាងមកជួបលោកសាំយូអែល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 រីឯ១ថ្ងៃមុនដែលសូលបានមកដល់ នោះព្រះយេហូវ៉ាទ្រង់បានមានបន្ទូលប្រាប់សាំយូអែលថា សូមមើលជំពូកអាល់គីតាប15 មួយថ្ងៃមុនលោកសូលមកដល់ អុលឡោះតាអាឡាមកជួបសាំយូអែល សូមមើលជំពូក |
បពិត្រ ឱព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ព្រះអង្គបានសម្ដែងឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបានដឹងហើយ ដោយព្រះបន្ទូលថា "យើងនឹងតាំងវង្សាឯងឡើង" ហេតុដូច្នេះបានជាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តក្លាហាននឹងហ៊ានអធិស្ឋានពាក្យទាំងនេះ ទូលដល់ព្រះអង្គ។