Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពួក​ភីលី‌ស្ទីន​មាន​សេចក្ដី​ភ័យ ដោយ​ពោល​ថា៖ «ព្រះ បាន​យាង​មក​ក្នុង​ជំរំ​ទ័ព​ហើយ» រួច​ក៏​និយាយ​ទៀត​ថា៖ «វេទនា​ដល់​យើង​ហើយ! ដ្បិត​ពី​ដើម​មិន​ដែល​មាន​ដូច្នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​ភីលីស្ទីន​ក៏​ភិត‌ភ័យ ហើយ​ពោល​ថា៖ «ព្រះ​របស់​ពួក​គេ​យាង​មក​ដល់​ជំរំ​របស់​គេ​ហើយ។ យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ដ្បិត​ពី​មុន មិន​ដែល​មាន​ហេតុ‌ការណ៍​ដូច្នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ ពួក​ភីលីស្ទីន​មាន​សេចក្ដី​ភ័យ ដោយ​ថា ព្រះ​បាន​យាង​មក​ក្នុង​ទី​បោះ​ទ័ព​គេ​ហើយ រួច​ក៏​ថា វរ‌ហើយ យើង​រាល់​គ្នា ដ្បិត​កាល​ពី​ដើម​មិន​ដែល​មាន​ដូច្នេះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​ភីលី‌ស្ទីន​ក៏​ភិត​ភ័យ ហើយ​ពោល​ថា៖ «ព្រះ​របស់​ពួក​គេ​មក​ដល់​ជំរំ​របស់​គេ​ហើយ។ យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន ដ្បិត​ពី​មុន មិន​ដែល​មាន​ហេតុ‌ការណ៍​ដូច្នេះ​ទេ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​កង់​រទេះ​របស់​គេ​របូត​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក។ ពួក​អេស៊ីព្ទ​ស្រែក​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​យើង​ជា​សាសន៍​អេស៊ីព្ទ ជំនួស​ពួក‌គេ​ហើយ»។


តើ​មនុស្ស​តែ​ម្នាក់​អាច​ដេញ​មួយ​ពាន់​នាក់ ឬ​ពីរ​នាក់​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ទៅ​ដូចម្ដេច​បាន បើ​ព្រះ​ដ៏​ជា​ថ្មដា​របស់​គេ​មិន​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រគល់​គេ​ទៅ​នោះ?


កាល​ពួក​ភីលី‌ស្ទីន​បាន​ឮ​សូរ​សម្រែក​ដូច្នោះ ក៏​សួរ​គ្នា​ថា៖ «តើ​សូរ​សម្រែក​អ្វី​ខ្លាំង​ដល់​ម៉្លេះ នៅ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​ហេព្រើរ?» ពេល​គេ​យល់​ឃើញ​ថា ហិប​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ


វេទនា​ដល់​យើង​ហើយ! តើ​មាន​អ្នក​ណា​អាច​ជួយ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ព្រះ​ដ៏​ខ្លាំង​ពូកែ​នេះ? គឺ​ព្រះ​ទាំង​នោះ​ហើយ ដែល​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ទី​រហោ‌ស្ថាន ដោយ​សេចក្ដី​វេទនា​គ្រប់​យ៉ាង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម