១ សាំយូអែល 28:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដាវីឌទូលឆ្លើយថា៖ «បើដូច្នេះ ព្រះករុណានឹងជ្រាបថាទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាអាចធ្វើអ្វីមួយបានមិនខាន»។ នោះព្រះបាទអ័គីសមានរាជឱង្ការតបថា៖ «ល្អណាស់ យើងនឹងតាំងលោកជាអង្គរក្សការពារយើងរហូតតទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោកដាវីឌទូលតបថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាស្រាប់ហើយ ដូច្នេះ ព្រះករុណាជ្រាបថា ទូលបង្គំអាចបំពេញមុខងារណាមួយបាន»។ ព្រះបាទអគីសមានរាជឱង្ការតបថា៖ «ល្អហើយ! យើងនឹងតែងតាំងលោកជាអង្គរក្សរបស់យើងរហូតតទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដាវីឌទូលឆ្លើយថា បើដូច្នេះ ទ្រង់នឹងបានជ្រាបការដែលទូលបង្គំ ជាបាវទ្រង់ នឹងធ្វើជាយ៉ាងណា នោះអ័គីសមានបន្ទូលតបថា បើដូច្នោះមែន យើងនឹងតាំងអ្នកឲ្យការពារយើងជាដរាបតទៅ។ សូមមើលជំពូកអាល់គីតាប2 ទតឆ្លើយតបថា៖ «ខ្ញុំជាអ្នកបម្រើរបស់ស្តេចស្រាប់ហើយ ដូច្នេះ ស្តេចជ្រាបថា ខ្ញុំអាចបំពេញមុខងារណាមួយបាន»។ ស្តេចអគីសនិយាយតបថា៖ «ល្អហើយ! យើងនឹងតែងតាំងលោកជាអង្គរក្សរបស់យើងរហូតតទៅ»។ សូមមើលជំពូក |