១ សាំយូអែល 23:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 កាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌមួយ ជាប់ទៅជាមួយដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 កាលលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេក ភៀសខ្លួនមកជ្រកជាមួយលោកដាវីឌនៅក្រុងកៃឡា លោកបាននាំអាវអេផូដ*មកជាមួយផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 រីឯកាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌ១ ជាប់ទៅជាមួយដែរ។ សូមមើលជំពូកអាល់គីតាប6 កាលលោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេកភៀសខ្លួនមកជ្រកជាមួយទតនៅក្រុងកៃឡា គាត់បាននាំអាវអេផូដមកជាមួយផង។ សូមមើលជំពូក |
ខណៈនោះ ស្តេចក៏មានរាជឱង្ការទៅសង្ឃអ័បៀថើរថា៖ «ចូរឯងត្រឡប់ទៅស្រែចម្ការរបស់ឯង ដែលនៅស្រុកអាណាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែ យើងមិនសម្លាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហិបរបស់ព្រះអម្ចាស់យេហូវ៉ា នៅចំពោះស្ដេចដាវីឌជាបិតារបស់យើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់បិតាយើងដែរ»។