Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 2:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ យុវជន​ទាំង​នោះ​ធ្វើ​បាប​ធ្ងន់​ណាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គេ​បាន​មើល​ងាយ​តង្វាយ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើល‌ងាយ​តង្វាយ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះបាប​របស់​មនុស្ស​កំឡោះ​ទាំង​នោះ មាន​ទំងន់​ខ្លាំង​ណាស់នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​មើល‌ងាយ​ដល់​ដង្វាយ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​បំណង​របស់អុលឡោះ‌តាអាឡា​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើល​ងាយ​គូរបាន​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 2:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យពោល​ថា «ដូច​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។


រីឯ​ប្រជាជន​ក្រុង​សូដុម​សុទ្ធ​តែ​អាក្រក់ ជា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទាស់​នឹង​ព្រះ‌យេហូវ៉ា។


គ្រា​នោះ ផែន‌ដីបាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ហើយ​ផែន​ដី​មាន​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។


ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។


ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាបទាស់​នឹងព្រះ‌អង្គ គឺទាស់​នឹងព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​ព្រះ‌អង្គ​ឥត​សៅ‌ហ្មង ពេល​ព្រះ‌អង្គ​ជំនុំ​ជម្រះ។


ដ្បិត​ក្រុង​យេរូ‌សាឡិម​ខ្ទេច‌ខ្ទី​ហើយ ស្រុក​យូដា​ក៏​បាន​ដួល​ដែរ ដោយ​ព្រោះ​អណ្ដាត និង​អំពើ​របស់​គេ​ដែលប្រឆាំងនឹង​ព្រះ​យេហូវ៉ា គឺ​បន្ថោក​ដល់​សិរី​រុងរឿង​របស់​ព្រះ‌អង្គ។


មាន​ការមួយ​ទៀត​ដែល​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ បាន​ជាព្រះ‌អង្គ​មិន​ទត​មើល​តង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ដែរ។


វេទនា​ដល់​មនុស្ស​លោក​ព្រោះ​តែ​ហេតុ​ដែល​នាំ​ឲ្យ​ជំពប់​ដួល! ដ្បិត​ឱកាស​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ត្រូវ​តែ​មក តែ​វេទនា​ដល់​អ្នក​ដែល​នាំ​ឲ្យ​មាន​ហេតុ​ជំពប់​ដួល​នោះ។


ប្រសិន‌បើ​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា៖ «ចាំ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ» គេ​ឆ្លើយ​ឡើង​ថា៖ «ទេ! ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ ខ្ញុំ​នឹង​យក​ទាំង​បង្ខំ»។


យើង​បាន​ប្រាប់​លោក​ហើយ​ថា យើង​នឹងដាក់​ទោស​គ្រួសារ​របស់​លោក​ជា​រៀង​រហូត ដោយ​ព្រោះ​កំហុស​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​របស់​លោក ដ្បិត​កូន​របស់​លោក​បាន​ប្រមាថ​ដល់​ព្រះ ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម