Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ចេញ​ពី​វា​ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កាល​ឃើញ​កូលី‌យ៉ាត​ចេញ​មក ទាហាន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​ប្រសេច‌ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ពី​វា​ទៅ ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កាល​ឃើញ​កូលីយ៉ាត​ចេញ​មក ទាហាន​អ៊ីស្រ‌អែល​នាំ​គ្នា​រត់​ប្រសេច​ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ ហើយ​បើ​មាន​ប្រាំ​នាក់​កំហែង នោះ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ នៅ​សល់​តែ​គ្នា​តិច ដូច​ជា​បង្គោល​មួយ​ដោត​នៅ​លើ​ភ្នំ​ធំ ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។


គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​ហើយ ដូច្នេះ ព្រះបាទ​អេហាស​ញ័រ​រន្ធត់ ព្រម​ទាំង​ចិត្ត​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ផង ប្រៀប​ដូច​ជា​ព្រៃ​ឈើ​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​បក់បោក។


ឯ​ពួក​អ្នក​ដែល​សល់​នៅ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ ក៏​នឹង​ដួល ដោយ​គ្មាន​អ្នក​ណា​ដេញ​តាម។


នៅ​ស្រុក​នោះ យើង​បាន​ឃើញ​ពួក​មនុស្ស​មាឌ​ធំ​សម្បើម (គឺ​ជា​កូន​ចៅ​អ័ណាក់ ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សម្បើម) ហើយ​យើង​មើល​មក​ខ្លួន​យើង​ដូច​ជា​កណ្តូប ហើយ​គេ​ក៏​ចាត់​ទុក​យើង​ដូច​ជា​កណ្ដូប​ដែរ»។


តើ​មនុស្ស​តែ​ម្នាក់​អាច​ដេញ​មួយ​ពាន់​នាក់ ឬ​ពីរ​នាក់​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ទៅ​ដូចម្ដេច​បាន បើ​ព្រះ​ដ៏​ជា​ថ្មដា​របស់​គេ​មិន​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រគល់​គេ​ទៅ​នោះ?


ពេល​ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលី‌ស្ទីន​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។


គ្រា​ដែល​កំពុង​តែ​និយាយ​ជា‌មួយ​បងៗ ក៏​ឃើញ​ទាហាន​របស់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ មក​ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ចេញ​ពី​ខាង​ទ័ព​ភីលី‌ស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ។


ពួក​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា៖ «តើ​អ្នក​បាន​ឃើញ​មនុស្ស​នោះ​ឡើង​មក​ឬ​ទេ? វា​ឡើង​មក​ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ​ប្រាកដ​ហើយ បើ​អ្នក​ណា​សម្លាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស​ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី​ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម