Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 16:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​មហា‌តលិក​របស់​ស្ដេច​សូល​ទូល​ថា៖ «មើ​ល៍! មា​ន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​មន្ត្រី​របស់​ព្រះ‌បាទ​សូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះ‌ជាម្ចាស់ បណ្ដាល​ឲ្យ​ព្រះ‌ករុណា​វិល‌វល់​ស្មារតី​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​ពួក​មហា‌តលិក​របស់​សូល​ទូល​ថា មើល មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពួក​មន្ត្រី​របស់​ស្តេច​សូល​ជម្រាប​ស្តេច​ថា៖ «អុលឡោះ​បណ្តោយ​អ៊ីព្លេស​ធ្វើ​ឲ្យ​ស្តេច​វិល​វល់​ស្មារតី​ដូច្នេះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 16:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក ព្រះ‌ទ្រង់​បណ្ដាល​ឲ្យ​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម មាន​គំនិត​អាក្រក់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ក៏​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​នឹង​អ័ប៊ី‌ម៉្មា‌ឡិច


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​សូល ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​វិញ្ញាណ​អាក្រក់​មួយ​ឲ្យ​មក​បំភ័យ​ទ្រង់។


ដូច្នេះ សូម​ព្រះ‌ករុណា​ទ្រង់​បង្គាប់​មក​យើង​ខ្ញុំ ជា​អ្នក​បម្រើ ដែល​នៅ​ចំពោះ​ព្រះករុណា ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​លេង​ពិណ​មក កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​លេង​ពិណ ដើម្បី​ឲ្យ​ទ្រង់​បាន​ធូរ​ស្រាល»។


ដល់​ថ្ងៃ​បន្ទាប់ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​ស្ដេច​សូល បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្ដាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​លេង​ភ្លេង​ដូច​សព្វ​ដង


រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម