Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កាល​ស្ដេច​សូល​កំពុង​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សង្ឃ​នៅ​ឡើយ សូរ​អឺង‌កង​ដែល​ឮ​ពី​ជំរំ​ពួក​ភីលី‌ស្ទីន​ក៏​កាន់​តែ​ខ្លាំង​ឡើងៗ។ ដូច្នេះ ស្ដេច​សូល​ប្រាប់​សង្ឃ​ថា៖ «ចូរ​ដក​ដៃ​អ្នក​ចេញ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​ព្រះ‌បាទ​សូល​កំពុង​តែ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ ការ​ច្របូក‌ច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលីស្ទីន។ ព្រះ‌បាទ​សូល​ក៏​ប្រាប់​លោក​បូជា‌ចារ្យ​ថា៖ «មិន​បាច់​ទូល​សួរ​ព្រះ‌ជាម្ចាស់​ទៀត​ទេ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​សូល​កំពុង​តែ​មាន​បន្ទូល​នឹង​សង្ឃ​នៅ​ឡើយ នោះ​សូរ​អឺង‌កង​ដែល​ឮ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​ក៏​កាន់​តែ​ខ្លាំង​ឡើង ដូច្នេះ សូល​ប្រាប់​ដល់​សង្ឃ​ថា ចូរ​ដក​ដៃ​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពេល​ស្តេច​សូល​កំពុង​តែ​បញ្ជា​ទៅ​កាន់​អ៊ីមុាំ ការ​ច្របូក​ច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលី‌ស្ទីន។ ស្តេច​សូល​ក៏​ប្រាប់​អ៊ីមុាំ​ថា៖ «ចូរ​ដក​ដៃ​មក​វិញ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ប៉ុន្ដែ មិន​យូរ​ប៉ុន្មាន គេ​ក៏​ភ្លេច​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​ដំ‌បូន្មាន របស់​ព្រះ‌អង្គ​ឡើយ។


ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​តម្លៃ ដែល​ដាក់​យ៉ាង​មាំ‌មួន អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​ភ័យ​ខ្លាច​ឡើយ។


ប៉ុន្ដែ ត្រូវ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​គាត់ ដោយ‌សារ​ការ​សម្រេច​របស់​យូរីម។ គឺ​តាម​បង្គាប់​របស់​អេលាសារ គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​គាត់ គេ​ត្រូវ​ចូល​មក​វិញ គឺ​ទាំង​យ៉ូស្វេ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជា‌មួយ គឺ​ក្រុម​ជំនុំ​ទាំង​មូល»។


ដូច្នេះ ពួក​មេ​ដឹក​នាំ ក៏​ទទួល​ស្បៀង​អាហារ​របស់​គេ តែពុំ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា​ឡើយ។


ប៉ុន្តែ លោកសាំយូ‌អែល​ទូល​សួរ​ថា៖ «តើ​បាន​ធ្វើ​អ្វី​ហ្នឹង?» ស្ដេច​សូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្ដា​ទ័ព​បាន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក​នៅ​វេលា​កំណត់ ហើយ​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​នៅ​មីក‌ម៉ាស​ផង


ពេល​នោះ ស្ដេច​សូល និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​សមរភូមិ ហើយមើល៍ មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សម្បើម ដោយពួកភីលីស្ទីន​កំពុង​តែ​កាប់​ចាក់​គ្នា​ឯង។


នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​សូល​បាន​ឲ្យ​គេ​ស្បថ​ថា៖ «អ្នក​ណា​ដែល​បរិ‌ភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​យើង​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្ដាសា» ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិ‌ភោគ​អ្វី​ឡើយ។


ដាវីឌ​បាន​និយាយ​ទៅ​អ័បៀ‌ថើរ​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯណេះ» នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម