Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប្រជាជន​គេ​ជម្រាប​ដល់​សាំយូ‌អែល​ថា៖ «អ្នក​ណា​ដែល​ថា "តើ​ត្រូវ​ឲ្យ​លោក​សូល​សោយ‌រាជ្យ​លើ​យើង​ឬ?" ចូរ​នាំ​អ្នក​ទាំង​នោះ​មក ឲ្យ​យើង​សម្លាប់​ចោល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ព្រះ‌បាទ​សូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ស្រេច​ហើយ បណ្តាជន​គេ​ជំរាប​ដល់​សាំយូ‌អែល​ថា អ្នក​ណា​ដែល​ថា តើ​ត្រូវ​ឲ្យ​សូល​សោយ‌រាជ្យ​លើ​យើង​ឬ​អី ចូរ​នាំ​អ្នក​ទាំង​នោះ​មក ឲ្យ​យើង​សំឡាប់​ចោល​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​នោះ ប្រជា‌ជន​អ៊ីស្រ‌អែល​ជម្រាប​សាំយូ‌អែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ស្តេច​សូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 11:12
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ហស្ត​របស់​ព្រះ​ករុណា នឹង​រក​ឲ្យ​ឃើញ​អស់​ទាំង ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះករុណា នឹង​រក​ឃើញ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ។


ប៉ុន្តែ ចំពោះ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​គេ ចូរ​នាំ​គេ​មក​ទី​នេះ ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​នេះ​ចុះ"»។


តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​សង្គ្រោះ​យើង​បាន?» គេ​ក៏​មើល​ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភ័ស្តុ‌ភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។ [គ្រានោះ ណាហាស​ជា​ស្ដេច​សាសន៍​អាំម៉ូន​បាន​សង្កត់​សង្កិនពួក​កាដ និង​ពួក​រូបេន ដែល​រស់​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​យ៉ាង​ជូរចត់។ ស្ដេចរក​ខ្វេះ​ភ្នែក​ស្ដាំ​របស់ពួក​អ៊ីស្រា‌អែល​គ្រប់​គ្នា​ដែល​រស់នៅ​ទី​នោះ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​មក​សង្គ្រោះ​ពួក​គេ​ឡើយ តែ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គ្មាន​អ្នក​ណា​ម្នាក់ត្រូវ​បាន​ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​ខ្វេះ​ភ្នែក​ស្ដាំ​ឡើយ។ មាន​មនុស្សប្រាំពីរ​ពាន់នាក់ ដែល​បាន​រត់​ចេញ​ពី​ពួក​សាសន៍​អាំម៉ូន ហើយ​ចូល​ទៅតាំង​ទី​លំនៅនៅក្រុង​យ៉ាបេស-កាឡាត] ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម