១ សាំយូអែល 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលយ៉ាងដូច្នេះថា "យើងបាននាំពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក ក៏បានជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃនៃសាសន៍អេស៊ីព្ទ ហើយពីកណ្ដាប់ដៃពួកនគរទាំងប៉ុន្មាន ដែលសង្កត់សង្កិនអ្នករាល់គ្នា"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “អ៊ីស្រាអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្ដាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រួចប្រាប់ដល់ពួកបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា អញបាននាំពួកអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទមក ក៏បានជួយឯងរាល់គ្នាឲ្យរួចពីកណ្តាប់ដៃនៃសាសន៍អេស៊ីព្ទ ហើយពីកណ្តាប់ដៃនៃពួកនគរទាំងប៉ុន្មាន ដែលសង្កត់សង្កិនឯង សូមមើលជំពូកអាល់គីតាប18 គាត់និយាយទៅកាន់ប្រជាជនអ៊ីស្រអែលថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “អ៊ីស្រអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្តាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។ សូមមើលជំពូក |
នៅគ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានឡើងពីគីលកាលទៅបូគីម ហើយពោលថា៖ «យើងបានយកអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំចូលមកក្នុងស្រុកដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នា។ យើងបានប្រាប់ថា "យើងនឹងមិនក្បត់សេចក្ដីសញ្ញារបស់យើងចំពោះអ្នករាល់គ្នាឡើយ ។