Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 9:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ឯ​ម៉ាធិ‌ធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចម្អិន​ក្នុង​ជើង​ក្រាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​ម៉ាធិ‌ធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរេ មាន​ភារ‌កិច្ច​ធ្វើ​នំ​ដែល​ចម្អិន​ដោយ​ប្រើ​ពុម្ព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​ម៉ាធិធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចំអិន​ក្នុង​ជើង‌ក្រាន

សូមមើលជំពូក ចម្លង

អាល់គីតាប

31 លោក​ម៉ាធិ‌ធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរេ មាន​ភារកិច្ច​ធ្វើ​នំ​ដែល​ចំអិន​ដោយ​ប្រើ​ពុម្ព។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 9:31
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដោយ​ឡុត​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក ទេវតា​ក៏​ចូល​ទៅ​ផ្ទះ​របស់​គាត់។ គាត់​បាន​រៀបចំ​ជប់‌លៀង ហើយ​ដុត​នំបុ័ង​ឥត​ដំបែ រួច​ទេវតា​ក៏​បរិ‌ភោគ។


ហើយ​គឺ​ជា​អ្នក​ធ្វើ​នំបុ័ង​តាំង​ទុក ម្សៅ​យ៉ាង​ម៉ដ្ត សម្រាប់​តង្វាយ​ម្សៅ ទោះ​បើ​ធ្វើ​នំ​ក្រៀប​ឥត​ដំបែ ឬ​នំ​ដែល​ចម្អិន​ក្នុង​ពុម្ព ឬ​ដែល​ចៀន​ក្តី និង​ការ​វាល់​វាស់​ទាំង​ប៉ុន្មាន​ផង។


ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ី‌ម៉ាន និង​បង‌ប្អូន​គេ សាលូម​ជា​មេ​ដឹក​នាំ។


សាលូម​ជា​កូន​កូរេ ដែល​ជា​កូន​អេបៀ‌សាប់ អេបៀសាប់​ជា​កូន​កូរេ និង​ពួក​បង‌ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើការ‌ងារ​នៃ​ពួក​ឆ្មាំ​ទ្វារ​ត្រសាល។ ឯ​បុព្វ‌បុរស​គេ​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ។


អស់​អ្នក​ទាំង​នេះ ដែល​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​ពីរ​រយ​ដប់ពីរ​នាក់ បាន​រាប់​តាម​ពង្សាវ‌តារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល​ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ។


ដ្បិត​ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​របស់​គេ និង​ត្រួត​លើ​បន្ទប់ ហើយ​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។


បើ​ថ្វាយ​តង្វាយ​ម្សៅ​ដែល​បាន​ចម្អិន​ក្នុង​ពុម្ព ត្រូវ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង។


បើ​ថ្វាយ​ម្សៅ​ដែល​ចៀន​ក្នុង​ខ្ទះ ត្រូវ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង។


នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ម្សៅ គឺ​ពួក​កូន​លោក​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​លើ​អាសនា​ប៉ែក​ខាង​មុខ។


ត្រូវ​ធ្វើ​តង្វាយ​នោះ​លាយ​នឹង​ប្រេង​ចាក់​ចុះ​ក្នុង​ពុម្ព ត្រូវ​លាយ​ឲ្យ​សព្វ ជា​តង្វាយ​ម្សៅ​ដែល​បាន​ចម្អិន​ជា​ដុំៗ ហើយ​ត្រូវថ្វាយ​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម