Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អេលា‌សារ​បង្កើត​បាន​ភី‌នេ‌ហាស ភីនេហាស​បង្កើត​អ័ប៊ី‌សួរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​អេ‌ឡា‌សារ​ជា​ឪពុក​របស់​លោក​ភីនេ‌ហាស លោក​ភីនេ‌ហាស​ជា​ឪពុក​របស់​លោក​អប៊ី‌សួរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អេលាសារ​បង្កើត​បាន​ភីនេ‌ហាសៗ​បង្កើត​អ័ប៊ី‌សួរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 លោក​អេ‌ឡា‌សារ​ជា​ឪពុក​របស់​លោក​ភីនេ‌ហាស លោក​ភីនេ‌ហាស​ជា​ឪពុក​របស់​លោក​អប៊ី‌សួរ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:4
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង


ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលា‌សារ និង​គីស


ឯកូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី ហើយ​កូន​របស់​យ្អាស៊ា គឺ​ប៊ីណូ ។


កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​លោក​អើរ៉ុន គឺ​ណាដាប អ័ប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។


ទាំង​នេះ​ជា​កូន​ចៅ​លោក​អើរ៉ុន គឺ​លោក​បង្កើត​អេលា‌សារ អេលាសារ​បង្កើត​ភី‌នេ‌ហាស ភីនេហាស​បង្កើត​អ័ប៊ី‌សួរ


ភីនេ‌ហាស ជា​កូន​អេលា‌សារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​គាត់។


ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​យើង បាន​សណ្ឋិត​លើ​យើង គេ​ក៏​បាន​នាំ​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​មក​ជួប​យើង ពី​ពូជ​ពង្ស​ម៉ាស់លី ជា​កូន​លេវី ដែល​ជា​កូន​អ៊ីស្រា‌អែល គឺ​សេរេ‌ប៊ីយ៉ា ព្រម​ទាំង​កូន​ប្រុសៗ និង​បង​ប្អូន​របស់​គាត់ ទាំង​អស់​មាន ១៨ នាក់


ក្នុង​ពួក​កូន​ចៅ​ភីនេ‌ហាស មាន​គើសុន។ ក្នុង​ពួក​កូន​ចៅ​អ៊ីថា‌ម៉ារ មាន​ដានី‌យ៉ែល។ ក្នុង​ពួក​កូន​ចៅ​ដាវីឌ មាន​ហាធូស។


អេលា‌សារ​ជា​កូន​អើរ៉ុន ក៏​យក​កូន​ស្រី​ម្នាក់​របស់​ពូធាល​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស។ នេះ​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី តាម​គ្រួសារ​របស់​គេ។


គឺ​សម្រាប់​គាត់ និង​ពូជ​របស់​គាត់ ជា​សេចក្ដី‌សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ​រហូត​ត​ទៅ ព្រោះ​គាត់​បាន​ឈឺ‌ឆ្អាល​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ពី​បាប»។


លោក​ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ច្បាំង គឺ​មួយ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ មាន​ទាំង​ភីនេ‌ហាស ជា​កូន​សង្ឃ​អេលា‌សារ កាន់​គ្រឿង​ប្រដាប់​ទី​បរិសុទ្ធ និង​ត្រែ​សម្រាប់​ផ្លុំ ទៅ​ជា​មួយ។


ពេល​នោះ លោក​យ៉ូស្វេ​ឲ្យ​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ហើយ​ប្រគល់​ក្រុង​ហេប្រុន​ឲ្យ​លោក​ទុក​ជា​មត៌ក។


រីឯ​ក្រុង​ហេប្រុន​នេះ ពី​ដើម​មាន​ឈ្មោះ​ថា គារ‌យ៉ាត់-អើបា (អើបា​នេះ​ជា​មនុស្ស​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ចំណោមពួក​សាសន៍​អ័ណាក់)។ ចាប់​ពី​នោះ​មក ស្រុកទេស​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​សង្ឃ​អេលា‌សារ ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នៅ​ស្រុក​កាឡាដ


អេលា‌សារ​ជា​កូន​របស់​លោក​អើរ៉ុន ក៏​បាន​ស្លាប់​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​គី‌បៀរ ជា​ក្រុង​របស់​ភីនេ‌ហាសជា​កូន ជា​ទឹក​ដី​ដែល​ដែល​លោកបាន​ទទួល នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។:៚


ហើយ​ភីនេ‌ហាស ជា​កូន​អេលា‌សារ ពូជ​ពង្ស​លោក​អើរ៉ុន បម្រើ​ព្រះ​អង្គ​នៅ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​គ្រា​នោះ) គឺ​គេ​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ម្ដង​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​ឈប់?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម