Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 5:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពួក​អ្នក​ទាំង​នោះ​បាន​កត់​ក្នុង​បញ្ជី​តាម​ពង្សាវ‌តារ​របស់​គេ នៅ​ក្នុង​រាជ្យ​យ៉ូថាម ជា​ស្តេច​យូដា ហើយ​នៅ​ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជា‌ជន នៅ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូថាម ជា​ស្ដេច​ស្រុក​យូដា និង​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ពួក​អ្នក​ទាំង​នោះ​បាន​កត់​ក្នុង​បញ្ជី​តាម​ពង្សាវតារ​របស់​គេ នៅ​ក្នុង​រាជ្យ​យ៉ូថាម ជា​ស្តេច​យូដា ហើយ​នៅ​ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជា‌ជន​នៅ​រជ្ជ‌កាល​ស្តេច​យ៉ូថាម ជា​ស្តេច​ស្រុក​យូដា និង​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 5:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្រុង​សាម៉ារី ជា‌មួយ​ពួក​ស្តេច​អ៊ីស្រា‌អែល រួច​យេរ៉ូ‌បោម​ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


នៅ​ឆ្នាំ​ទី​ដប់ប្រាំ​ក្នុង​រាជ្យ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស​ស្តេច​ស្រុក​យូដា ព្រះបាទ​យេរ៉ូ‌បោម ជា​បុត្រា​ព្រះបាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ឡើង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ។


កិច្ច‌ការ​ផ្សេង​ទៀតដែល​យេរ៉ូ‌បោម​បាន​ធ្វើ ពី​អំណាច​ដែល​ទ្រង់​បាន​ច្បាំង ព្រម​ទាំង​ការ​ដែល​ចាប់​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត​ជា​ទី​ក្រុង​របស់​ពួក​យូដា មក​ខាង​ពួក​អ៊ីស្រា‌អែល​វិញ​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល។


នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូថាម​ជា​បុត្រ​អ័សារា ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។


ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ស្តេច​កើត​រោគ​ឃ្លង់ ដរាប​ដល់​អស់​ព្រះ‌ជន្ម ហើយ​ទ្រង់​ត្រូវ​គង់​នៅ​ដំណាក់​មួយ​ដោយ​ខ្លួន ឯ​យ៉ូថាម​ជា​‌បុត្រា ក៏​ត្រួត‌ត្រា​ការ​ទាំង​អស់​ក្នុង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​គ្រប់‌គ្រង​លើ​បណ្ដា‌ជន​នៅ​ស្រុក​នោះ។


ពួក​បង‌ប្អូន​គាត់​តាម​គ្រួ​គេ ក្នុង​កាល​ដែល​ធ្វើ​បញ្ជី​ពង្សាវ‌តារ តាម​អស់​ទាំង​តំណ​គេ នោះ​បាន​រាប់​ជា​មេ គឺ​យីអែល និង​សាការី


កាល​ព្រះបាទ​យ៉ូថាម​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ថា​យេរូសា ជា​បុត្រី​សាដុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម