Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឯ​បុត្រ​របស់​ព្រះបាទ​យេហូ‌យ៉ាគីម គឺ​យេកូ‌នាស យេកូននាស​មាន​បុត្រ ព្រះ‌នាម​ថា​សេដេ‌គា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម គឺ យេកូ‌នាស និង​សេដេ‌គា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​បុត្រ​របស់​យេហូ‌យ៉ាគីម គឺ​យេកូនាសៗ​មាន​បុត្រ ព្រះ‌នាម​ជា​សេដេគា

សូមមើលជំពូក ចម្លង

អាល់គីតាប

16 រីឯ​បុត្រ​របស់​ស្តេច​យេហូ‌យ៉ាគីម គឺ យេកូ‌នាស និង​សេដេ‌គា។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 3:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាប៊ី‌ឡូន​បាន​លើក​ម៉ាថានា ជា​មា​របស់​ព្រះបាទ​យ៉ូយ៉ា‌គីន​ឲ្យ​សោយ‌រាជ្យ​ជំនួស ដោយ​ផ្លាស់​ព្រះ‌នាម​ទៅ​ជា​សេដេ‌គា។


ព្រះបាទ​យេហូ‌យ៉ាគីម​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​ព្រះបាទ​យ៉ូយ៉ា‌គីន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ពេល​ព្រះបាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំបី​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា​នេហ៊ូស‌ថា បុត្រី​អែល‌ណា‌ថាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម។


នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ដែល​យេហូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​ម្ភៃ​ប្រាំពីរ ខែ​ទី​ដប់​ពីរ អេវីល-មេរូដាក​ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ឡើង​សោយ‌រាជ្យ ហើយ​ក៏​ប្រោស​មេត្តា​ដល់​យេហូយ៉ា‌គីន​ជា​ស្តេច​យូដា ដោយ​ដោះ​ចេញ​ពី​គុក​នៅ​ឆ្នាំ​នោះ


បុត្រ​របស់​ព្រះបាទ​យ៉ូសៀស គឺ​បុត្រ​ច្បង ព្រះ‌នាម​ថា​យ៉ូ‌ហា‌ណាន បុត្រ​ទី​ពីរ ព្រះ‌នាម​ថា​យេហូ‌យ៉ាគីម ទី​បី​សេដេ‌គា ទី​បួន​សាលូម។


ឯ​បុត្រ​របស់​យេកូ‌នាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ បាន​ចាត់​ទូត​ឲ្យ​ទៅ​ជួប​គេ ទាំង​ក្រោក​ពី​ព្រលឹម​ចាត់​គេទៅ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​ដល់​ទី​លំនៅ​ព្រះ‌អង្គ។


កាល​ព្រះបាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំបី​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ​ដប់​ថ្ងៃ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​ស្បថ​ថា៖ ដូច​ជា​យើង​រស់​នៅ ទោះ​បើព្រះបាទ​កូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​សាសន៍​យូដា ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​យើង​ក៏​ដោយ គង់​តែ​យើង​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ។


ឯ​មនុស្ស​ឈ្មោះ​កូនាស នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សម្អប់ ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឬ? ហេតុ​អ្វី​បាន​ជា​គេ និង​កូន​ចៅ​របស់​គេ​ត្រូវ​បោះ​ចោល ហើយ​គ្រវែង​ទៅ​នៅ​ស្រុក​មួយ​ដែល​គេ​មិន​ស្គាល់​នោះ?


ព្រះបាទ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​តាំង​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស​ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះបាទ​កូនាស ជា​បុត្រ​របស់​ព្រះបាទ​យេហូ‌យ៉ាគីម ។


យ៉ូសៀស​បង្កើត​យេកូនាស និង​បង‌ប្អូន​របស់​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម