Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 27:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មេ​ទ័ព​ទី​បី នៅ​ខែ​ទី​បី គឺ​បេ‌ណា‌យ៉ា ជា​កូន​របស់​សង្ឃ​យេហូ‌យ៉ា‌ដា ហើយ​នៅ​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មេ​បញ្ជា‌ការ​របស់​កង‌ពល​ទី​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បី គឺ​លោក​បេណា‌យ៉ា ជា​កូន​របស់​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មេ​ទី​៣ ជា​មេ​ធំ​លើ​ពួក​ទ័ព នៅ​ខែ​ជេស្ឋ គឺ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ហើយ​នៅ​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 មេ​បញ្ជា‌ការ​របស់​កង‌ពល​ទី​បី ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​បី គឺ​លោក​បេណា‌យ៉ា ជា​កូន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 27:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។


ស្តេច​បាន​តាំង​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សង្ឃ​សាដុក​ជំនួស​អ័បៀ‌ថើរ​ដែរ។


មាន​សាដុក​ជា​មនុស្ស​កំលោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេទ័ព​ម្ភៃពីរ​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក។


បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​ជា​សេនា‌បតី។


បន្ទាប់​ពី​អ័ហ៊ី‌ថូផែល​មក មាន​យេហូ‌យ៉ា‌ដា កូន​បេ‌ណា‌យ៉ា និង​អ័បៀ‌ថើរ ហើយ​យ៉ូអាប់ ជា​មេ​ទ័ព​ធំ​របស់​ស្តេច។


ដូដាយ ជា​ពួក​អ័ហូ‌អា ត្រួត​លើ​ពួក​វេន​ខែ​ទី​ពីរ ហើយ​មីកឡូត ជា​មេ​លើ​ពួក​វេន​របស់​លោក ក្នុង​ពួក​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។


បេ‌ណា‌យ៉ា​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​សាមសិប​នាក់ ហើយ​ជា​មេបញ្ជា​ការ ឯ​អាំមី‌សាបាឌ ជា​កូន​លោក ក៏​នៅ​ក្នុង​វេន​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម