១ របាក្សត្រ 21:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះយេហូវ៉ាបង្គាប់ទៅទេវតា ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 បន្ទាប់មក ព្រះអម្ចាស់បញ្ជាឲ្យទេវតាស៊កដាវទៅក្នុងស្រោមវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេហូវ៉ាទ្រង់បង្គាប់ទៅ ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។ សូមមើលជំពូកអាល់គីតាប27 បន្ទាប់មក អុលឡោះតាអាឡាបញ្ជាឲ្យម៉ាឡាអ៊ីកាត់ស៊កដាវទៅក្នុងស្រោមវិញ។ សូមមើលជំពូក |
ទោះបើអំណត់បីឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញក្នុងរវាងបីខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាងបីថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ា បំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល"។ ឥឡូវនេះ ចូរពិចារណាឥឡូវ តើចង់ឲ្យទូលបង្គំឆ្លើយ ដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា»។
ប៉ុន្តែ កាលទេវតាលើកដៃទៅ ដើម្បីបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាមានព្រះហឫទ័យអាណិត ហើយក៏បញ្ឈប់សេចក្ដីឃោរឃៅនោះទៅ ទាំងមានព្រះបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញប្រជាជនថា៖ «ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ»។ ខណៈនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស។