Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ទ្រង់​ចាត់​យ៉ូអាប់ និង​ពួក​ពល‌ទ័ព​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កាល​ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល​ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ ឲ្យ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​ចាត់​យ៉ូអាប់ នឹង​ពួក​ពល‌ទ័ព​ខ្លាំង​ពូកែ​ទាំង​អស់ ឲ្យ​ចេញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កាល​ស្តេច​ទត​ជ្រាប​ដំណឹង​នេះ គាត់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល​ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ ឲ្យ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ណា​ដែល​វាយ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ និង​ជា​មេទ័ព​ធំ»។ ដូច្នេះ យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ឡើង​ទៅ​មុន​គេ ហើយ​បាន​តែង​តាំង​ធ្វើ​ជា​មេទ័ព។


គេ​ជួល​បាន​រទេះ​បី​ម៉ឺន​ពីរ​ពាន់ ព្រម​ទាំង​ស្តេច​ស្រុក​ម្អាកា និង​បណ្ដា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផង ពួក​ទាំង​នោះ​ក៏​មក​បោះ​ទ័ព​នៅ​មុខ​ក្រុង​មេឌី‌បា ឯ​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន​មក​ច្បាំង។


ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​ទ័ព​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​វាល​ដោយ​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម