Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ទ្រង់​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​តទល់​នឹង​គេ ហើយ​ក៏​តម្រៀប​គ្នា​ច្បាំង។ ព្រះបាទ​ដាវីឌ​បាន​តម្រៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី ហើយ​គេ​ក៏​ត​នឹង​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មាន​គេ​នាំ​ដំណឹង​នេះ​មក​ទូល​ព្រះ‌បាទ​ដាវីឌ ស្ដេច​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ ហើយ​មក​ដល់​ក្បែរ​ពួក​គេ។ ព្រះ‌បាទ​ដាវីឌ​ក៏​រៀប​ទ័ព​ប្រឈម​មុខ​ទល់​នឹង​កង‌ទ័ព​ស៊ីរី ដែល​មក​វាយ​សម្រុក​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ដាវីឌ​ទ្រង់​បាន​ជ្រាប នោះ​ទ្រង់​ប្រមូល​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ប្រទះ​នឹង​គេ ហើយ​ក៏​ដំរៀប​គ្នា​ច្បាំង កាល​ដាវីឌ​បាន​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី​ដូច្នេះ នោះ​គេ​ក៏​ត​នឹង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 មាន​គេ​នាំ​ដំណឹង​នេះ មក​ជម្រាប​ស្តេច​ទត គាត់​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​មក​ដល់​ក្បែរ​ពួក​គេ។ ស្តេច​ទត​ក៏​រៀប​ទ័ព​ប្រឈម​មុខ​ទល់​នឹង​កង‌ទ័ព​ស៊ីរី ដែល​មក​វាយ​សំរុក​គាត់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​បាន​ត្រៀម​ពល​ត​នឹង​ដាវីឌ


ពេល​ពួក​ស៊ីរី​ឃើញ​ថា​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ នោះ​ក៏​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ​មក​ជួយ មាន​សូបាក​ជា​មេទ័ព​របស់​ហាដា‌រេស៊ើរ ជា​អ្នក​នាំ​មុខ។


ពួក​ស៊ីរី​បាន​បាក់​ទ័ព​រត់​ពី​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ ហើយ​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​ពួក​ទ័ព​ស៊ីរី ដែល​បរ​រទេះ​ចម្បាំង​អស់​ប្រាំពីរ​ពាន់ និង​ពល​ថ្មើរ​ជើង​បួន​ម៉ឺន​នាក់ ក៏​សម្លាប់​សូបាក​ជា​មេទ័ព​ដែរ។


ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​ទ័ព​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​វាល​ដោយ​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម