១ របាក្សត្រ 19:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រោយនោះមក ណាហាស ជាស្ដេចសាសន៍អាំម៉ូនសុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្រោយមក ព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូន បានសោយទិវង្គត ហើយបុត្ររបស់ស្ដេចឡើងស្នងរាជ្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ក្រោយនោះមក ណាហាស ជាស្តេចពួកកូនចៅអាំម៉ូន ទ្រង់សុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស សូមមើលជំពូកអាល់គីតាប1 ក្រោយមក ស្តេចណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូនបានស្លាប់ ហើយបុត្ររបស់ស្តេចឡើងស្នងរាជ្យ។ សូមមើលជំពូក |
ព្រះបាទដាវីឌព្រះតម្រិះថា៖ «យើងនឹងសម្ដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសម្ដែងសេចក្ដីសប្បុរសដល់យើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌក៏ចាត់ពួករាជទូតឲ្យទៅជួយកម្សាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ព្រះបាទដាវីឌក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកម្សាន្តទុក្ខ។