Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នៅ​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ ព្រះបាទ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ។ ក្រោយ​មក ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ព្រះ‌វិហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ពី​ក្រុង​បេថាស នឹង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដារេ‌ស៊ើរ នោះ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​សាឡូម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ នឹង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​ទត​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ស្តេច​ហាដា‌រេស៊ើរ។ ក្រោយ​មក ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ម៉ាស្ជិទ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ក្រុង​បេថាស និង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ នោះ​ស្តេច​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។


ព្រះ​បាទ​ដាវីឌ​យក​ខែល​មាស​ទាំង​អស់​របស់​ពួក​ទាហាន​នៃ​ហាដា‌រេស៊ើរ នាំ​មក​ក្រុង​យេរូ‌សាឡិម។


កាល​ថូអ៊ី​ជា​ស្តេច​ក្រុង​ហាម៉ាត​បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ


ឥឡូវ​នេះ ក្នុង​ទុក្ខ​លំបាក​របស់​យើង យើង​បាន​ចាត់​ចែង​ទុក ជា​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប ព្រម​ទាំង​លង្ហិន ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់​ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន។


នៅ​ខាង​មុខ​ព្រះ‌ដំណាក់ ស្ដេច​ធ្វើ​សសរ​ពីរ មាន​កម្ពស់​សាមសិប​ប្រាំ​ហត្ថ ហើយ​ក្បាច់​ក្បាល ដែល​នៅ​លើ​កំពូល​សសរ​ទាំង​ពីរ​នោះ មាន​កម្ពស់​ប្រាំ​ហត្ថ។


ហ៊ីរ៉ាម​ធ្វើ​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន​ដែរ ដូច្នេះ ហ៊ីរ៉ាម​បាន​ធ្វើ​សម្រេច​ការ​ទាំង​ប៉ុន្មាន ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម