Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 សាដុក​ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក​ជា​កូន​អ័បៀរថើរ ធ្វើ​ជា​សង្ឃ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​សាដុក កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌ម៉ាឡេក កូន​របស់​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។ លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 សាដុក ជា​កូន​អ័ហ៊ី‌ទូប នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌រថើរ ធ្វើ​ជា​សង្ឃ សេរ៉ាយ៉ា ជា​ស្មៀន​ហ្លួង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ៊ីមុាំ​សាដុក​កូន​របស់​លោក​អហ៊ី‌តូប និង​លោក​អហ៊ី‌ម៉ាឡេក​កូន​របស់​លោក​អបៀ‌ថើរ ជា​អ៊ីមុាំ។ លោក​សេរ៉ា‌យ៉ា​ជា​លេខា‌ធិការ​របស់​ស្តេច។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សេរ៉ា‌យ៉ា​ជា​ស្មៀន‌ហ្លួង សាដុក និង​អ័បៀ‌ថើរ ជា​សង្គ្រាជ


សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង


ស្តេច​បាន​តាំង​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សង្ឃ​សាដុក​ជំនួស​អ័បៀ‌ថើរ​ដែរ។


អេលី‌ហូរែប និង​អ័ហ៊ី‌យ៉ា កូន​ស៊ីសា ជា​ស្មៀន‌ហ្លួង យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ជា​អ្នក​តែង​ពង្សាវ‌តារ


មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្ដា​ពល‌ទ័ព​ទាំង​អស់ និង​យេហូ‌សាផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវ‌តារ


បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​ជា​សេនា‌បតី។


ឯ​សាដុក​ជា​វង្ស​អេលា‌សារ និង​អ័ហ៊ី‌ម៉ាលេក ជា​វង្ស​អ៊ីថា‌ម៉ារ ព្រះបាទ​ដាវីឌ​ក៏​ញែក​គេ​ចេញ​ជា​ពួក តាម​វេន​ការ‌ងារ​គេ។


រីឯ​ស្មៀន​សេម៉ា‌យ៉ា ជា​កូន​នេថា‌នេល ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្ដេច និង​ពួក​មេ ព្រម​ទាំង​សង្ឃ​សាដុក និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ហើយ​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ និង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​មួយ​សម្រាប់​អេលា‌សារ ហើយ​មួយ​សម្រាប់​អ៊ីថា‌ម៉ារ។


ប៉ុន្តែ មាន​ម្នាក់​ឈ្មោះ​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ាឡេក ដែល​ជា​កូន​អ័ហ៊ី‌ទូប បាន​រត់​រួច​ទៅ​ដល់​ដាវីឌ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម