១ របាក្សត្រ 18:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 នោះលោកក៏ចាត់យេហូរ៉ាម ជាបុត្រទ្រង់ ឲ្យទៅគាល់ព្រះបាទដាវីឌ ដើម្បីនឹងគំនាប់ ហើយចម្រើនពរថ្វាយ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច។ យេហូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនគ្រប់មុខ ទៅថ្វាយដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ស្ដេចក៏ចាត់សម្ដេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជម្នះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងព្រះបាទហាដារេស៊ើរដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 នោះលោកក៏ចាត់យ៉ូរ៉ាម ជាបុត្រទ្រង់ ឲ្យទៅគាល់ស្តេចដាវីឌ ដើម្បីនឹងគំនាប់ ហើយចំរើនពរថ្វាយ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ នឹងលង្ហិនគ្រប់មុខ ទៅថ្វាយដែរ សូមមើលជំពូកអាល់គីតាប10 ស្តេចក៏ចាត់សម្តេចយ៉ូរ៉ាមជាកូន ឲ្យចូលមកជួបស្តេចទត ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជំនះ លើស្តេចហាដារេស៊ើរ ព្រោះស្តេចថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងស្តេចហាដារេស៊ើរដែរ។ សូមមើលជំពូក |
ពេលមហាក្សត្រិយ៍នៃស្រុកសេបាបានឮពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូន ព្រះនាងក៏យាងមកដល់ក្រុងយេរូសាឡិម ដើម្បីល្បងប្រាជ្ញាព្រះបាទសាឡូម៉ូន ដោយពាក្យប្រស្នា មានមនុស្សដង្ហែមកយ៉ាងសន្ធឹក មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប និងមាសជាបរិបូរ ហើយត្បូងមានតម្លៃផង។ ពេលព្រះនាងចូលមកគាល់ព្រះបាទសាឡូម៉ូនហើយ ក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ។