Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​នឹង​តាំង​វង្ស​ទូល‌បង្គំ​ឡើង ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​បាន​នឹក​ក្នុង​ចិត្ត​ចង់​អធិ‌ស្ឋាន​នៅ​ចំពោះ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ប្រោស​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ពូជ‌ពង្ស​របស់​ទូលបង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លា‌ហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដ្បិត ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​បាន​សំដែង​ឲ្យ​ទូលបង្គំ​ដឹង​ថា ទ្រង់​នឹង​តាំង​វង្ស​ទូលបង្គំ​ឡើង ហេតុ​នោះ​បាន​ជា​ទូលបង្គំ​បាន​នឹក​ក្នុង​ចិត្ត​ចង់​អធិ‌ស្ឋាន​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ឱ​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ប្រោស​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​ពេញ​ចិត្ត​តែង‌តាំង​ពូជ‌ពង្ស​របស់​ខ្ញុំ​ឲ្យ​ឡើង​ស្នង​រាជ្យ​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​ចិត្ត​ក្លា‌ហាន ជម្រាប​ពាក្យ​ទូរអា​នេះ​ជូន​ទ្រង់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​សេចក្ដី​នោះ​បាន​តាំង​ឡើង ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​តម្កើង​ឡើង​ជា​ដរាប ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដល់​ពួក​អ៊ីស្រា‌អែល ហើយ​ពូជ​ពង្ស​របស់​ព្រះបាទ​ដាវីឌ ក៏​បាន​ខ្ជាប់‌ខ្ជួន​នៅ​ចំពោះ​ព្រះ‌អង្គ​ដែរ។


ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ ហើយ​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ល្អ​នេះ​ដល់​ទូល‌បង្គំ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង របស់​មនុស្ស​ទន់​ទាប ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មួយ​ទៀត យើង​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល បាន​សួរ​យើង​ពី​ដំណើរ​នោះ ដើម្បី​ឲ្យ​យើង​បាន​សម្រេច​ការ​នោះ​ដល់​គេ គឺ​យើង​នឹង​ឲ្យ​គេ​ចម្រើន​គ្នា​ជា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។


មួយ​ថ្ងៃ​មុន​ដែល​លោក​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោកសាំយូ‌អែល​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម