Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 16:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឯ​បេ‌ណា‌យ៉ា និង​យ៉ាហា‌សៀល ជា​ពួក​សង្ឃ ក៏​ផ្លុំ​ត្រែ​ជា‌និច្ច នៅ​ចំពោះ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​បូជា‌ចារ្យ​បេណា‌យ៉ា និង​លោក​យ៉ាហា‌សៀល ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​បេណាយ៉ា នឹង​យ៉ាហា‌សៀល ជា​ពួក​សង្ឃ ក៏​ផ្លុំ​ត្រែ​ជានិច្ច នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីមុាំ​បេណា‌យ៉ា និង​លោក​យ៉ាហា‌សៀល​ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 16:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​បង‌ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​ពីរ​ឲ្យ​បាន​នៅ​ជា‌មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេ‌ណា‌យ៉ា ម្អា‌សេ‌យ៉ា ម៉ាធិធា អេលី‌ផាលេ មីកនេ‌យ៉ា អូបិឌ-អេដុម និង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ។


សេបានា យ៉ូសាផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេ‌ណា‌យ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហិប​នៃ​ព្រះ ឯ​អូបិឌ-អេដុម និង​យេហ៊ី‌យ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សម្រាប់​បើក​ឲ្យ​ហិប​ចេញ។


គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិ‌ធា អេលាប បេ‌ណា‌យ៉ា អូបិឌ-អេដុម និង​យីអែល សុទ្ធ​តែ​កាន់​ពិណ និង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈិង​ឲ្យ​ឮ​រងំ


នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា តាម​រយៈ​អេសាភ និង​ពួក​បង‌ប្អូន​លោក​ថា៖


មើល៍ ព្រះ​គង់​ជា‌មួយ​យើង ហើយ​ក៏​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ព្រះ‌អង្គ​ក៏​កាន់​ត្រែ សម្រាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​នឹង​មិន​ចម្រើន​ទេ»។


ត្រូវ​ឲ្យ​កូន​ចៅ​របស់​អើរ៉ុន ដែល​ជា​ពួក​សង្ឃ ជា​អ្នក​ផ្លុំ​ត្រែ​នោះ។ នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា គ្រប់​ជំនាន់​រហូត​តទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម