Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 15:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ឯ​ព្រះបាទ​ដាវីឌ​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត​ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហិប ពួក​ចម្រៀង និង​កេណា‌នា ជា​មេ​លើ​ពួក​ចម្រៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចម្រៀង និង​លោក​កេណា‌នា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ឯ​ដាវីឌ​ទ្រង់​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហឹប ពួក​ចំរៀង នឹង​កេណានា ជា​មេ​លើ​ពួក​ចំរៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ស្តេច​ទត​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចំរៀង និង​លោក​កេណា‌នា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ស្តេច​ទត​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 15:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​លោត​កញ្ឆេង​អស់​ពី​កម្លាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត​ទេស។


គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ឡើង​មក ដោយ​សម្រែក​អរ​សប្បាយ និង​សូរ​ស្នែង ត្រែ ឈិង ព្រម​ទាំង​ដេញ​ពិណ ហើយ​ចាប់​ស៊ុង​ផង។


អ្នក​ទាំង​នេះ ដែល​ព្រះបាទ​ដាវីឌ​បាន​តាំង​ឲ្យ​មាន​អ្នក​ទទួល​បន្ទុក​ផ្នែក​ខាង​ចម្រៀង​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា បន្ទាប់​ពី​ហិប​នៃ​ព្រះ​បាន​សម្រាក​នៅ​ទី​នោះ។


កញ្ចក់ អាវ​សារូ មួក និង​ក្រមា​របស់​គេ។


កុមារ​សាំយូ‌អែល​តែង​តែ​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម