១ យ៉ូហាន 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 អស់អ្នកដែលប្រព្រឹត្តអំពើបាប អ្នកនោះក៏ប្រព្រឹត្តរំលងក្រឹត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រឹត្យវិន័យ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 អស់អ្នកដែលប្រព្រឹត្តបាប កំពុងប្រព្រឹត្តអំពើឥតច្បាប់ ដ្បិតបាបជាការឥតច្បាប់។ សូមមើលជំពូកKhmer Christian Bible4 រីឯអស់អ្នកដែលប្រព្រឹត្ដបាប នោះក៏ប្រព្រឹត្ដល្មើសក្រឹត្យវិន័យដែរ ដ្បិតបាបជាការល្មើសក្រឹត្យវិន័យ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 អ្នកណាប្រព្រឹត្តអំពើបាប* អ្នកនោះបំពានលើវិន័យ* ដ្បិតអំពើបាបជាការបំពានលើវិន័យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឯអស់អ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះក៏ឈ្មោះថាប្រព្រឹត្តរំលងក្រិត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រិត្យវិន័យហើយ សូមមើលជំពូកអាល់គីតាប4 អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះបំពានលើហ៊ូកុំ ដ្បិតអំពើបាបជាការបំពានលើហ៊ូកុំ។ សូមមើលជំពូក |
ពេលនោះ ព្រះវិញ្ញាណរបស់ព្រះយាងមកសណ្ឋិតលើសាការី ជាកូនរបស់សង្ឃយេហូយ៉ាដា លោកឈរនៅមុខបណ្ដាជនពោលថា៖ «ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នារំលងបទបញ្ជារបស់ព្រះយេហូវ៉ាដូច្នេះ? ធ្វើយ៉ាងនេះ អ្នករាល់គ្នាមិនអាចចម្រុងចម្រើនបានទេ ដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ»។
អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយបានងាកបែរ មិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា និងសម្បថដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។