១ ពង្សាវតារក្សត្រ 8:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងព្រះអង្គ នោះបើគេអធិស្ឋានមកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមព្រះអង្គ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះព្រះអង្គបានផ្ចាញ់ផ្ចាលគេ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គដាក់ទារុណកម្មពួកគេ ប្រសិនបើពួកគេអធិស្ឋានឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និងលះបង់អំពើបាប សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានមកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ សូមមើលជំពូកអាល់គីតាប35 កាលណាមេឃរាំងស្ងួតគ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់ទ្រង់ ហើយទ្រង់ដាក់ទារុណកម្មពួកគេ ប្រសិនបើពួកគេទូរអាឆ្ពោះមកទីនេះ រួចសរសើរតម្កើងនាមទ្រង់ និងលះបង់អំពើបាប សូមមើលជំពូក |
ដូច្នេះ កាដក៏ទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «តើព្រះករុណាសព្វព្រះហឫទ័យឲ្យមានគ្រោះទុរ្ភិក្សបីឆ្នាំ នៅក្នុងស្រុក? ឬព្រះករុណាត្រូវរត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាងបីខែ ដែលគេដេញតាម? ឬឲ្យមានជំងឺអាសន្នរោគអស់បីថ្ងៃនៅក្នុងស្រុកវិញ? សូមពិចារណាឥឡូវចុះ ហើយមានរាជឱង្ការមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះ ដែលព្រះអង្គចាត់ឲ្យទូលបង្គំមក»។
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។
ក្រោយដែលរាប់ចំនួនប្រជាជនហើយ នោះព្រះបាទដាវីឌមានព្រះហឫទ័យឈឺស្តាយជាខ្លាំង រួចទ្រង់ទូលទៅព្រះយេហូវ៉ាថា៖ «ទូលបង្គំបានធ្វើបាបយ៉ាងធ្ងន់ក្នុងការដែលទូលបង្គំធ្វើនោះ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមលើកលែងទោសនៃការអាក្រក់របស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតទូលបង្គំបានប្រព្រឹត្តដោយខ្លៅល្ងង់»។