Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឯ​បង្អួច​មាន​បី​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​បី​ជាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​ទល់​មុខ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​បង្អួច​មាន​៣​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​៣​ជាន់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​មុខ​ទល់​គ្នា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 7:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចម្រឹង​ខ្ទាស់​គ្នា


ក៏​ប្រក់​ដោយ​ឈើ​តា‌ត្រៅ នៅ​លើ​ធ្នឹម​ទាំង​សែសិបប្រាំ ដែល​ដាក់​លើ​សសរ​ទាំង​នោះ ឯ​ធ្នឹម​ទាំង​នោះ ក្នុង​មួយ​ជួរ​មាន​ដប់ប្រាំ។


ទ្វារ​ទាំង​អស់ និង​ក្រប ក៏​ធ្វើ​ពី​ឈើ​បួន​ជ្រុង ព្រម​ទាំង​បង្អួច​បី​ជាន់ ប្រទល់​គ្នា​នោះ​ដែរ។


យើង​នឹង​ធ្វើ​កំផែង​សីមា​ពី​ត្បូង​ទទឹម ហើយ​ធ្វើ​ទ្វារ​ពី​ត្បូង​បារកេត និង​ក្បាច់​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​តម្លៃ។


បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​មាន​បង្អួច​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្នុង និង​នៅ​សសរ​នីមួយៗ​មាន​ឆ្លាក់​រូប​ដើម​លម៉ើ។


បង្អួច និង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ​ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​ប្រាំពីរ​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ។


ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បានហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។


បន្ទប់​នីមួយៗ ទាំង​សសរ និង​ខ្លោង‌ទ្វារ​មាន​ទំហំ​ដូច​គ្នា មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។


បន្ទប់​នីមួយៗ និង​សសរ ហើយ​ខ្លោង‌ទ្វារ ក៏​ត្រូវ​តាម​ទំហំ​ទាំង​នោះ​ទៀត មាន​ទាំង​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។


បន្ទប់​ទាំង​ប៉ុន្មាន សសរ និង​ខ្លោង‌ទ្វារ ក៏​មាន​បង្អួច​នៅ​ជុំ‌វិញ ទ្វារ​នោះ​មាន​បណ្តោយហាសិប​ហត្ថ ទទឹងម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។


ក៏​មាន​បង្អួច​បិទ និង​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង​ថែវ និង​បន្ទប់​ខាងៗ​នៃ​ព្រះ‌វិហារ​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម