Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 7:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 គ្រោង​មួយៗ នោះ​មាន​កង់​លង្ហិន​បួន និង​ភ្លៅ​លង្ហិន​ដែរ ឯ​ជើង​កំណល់​របស់​គ្រោង​ទាំង​នោះ មាន​ប្រដាប់​ទ្រ​ដែល​សិត​ភ្ជាប់​ទាំង​បួន​ជ្រុង ពី​ក្រោម​ចាន‌ក្លាំ​មាន​ទាំង​ក្បាច់​កម្រង​ខាងៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គ្រោង​មួយៗ នោះ​មាន​កង់​លង្ហិន​៤ នឹង​ភ្លៅ​លង្ហិន​ដែរ ឯ​ជើង​កំណល់​របស់​គ្រោង​ទាំង​នោះ មាន​ប្រដាប់​ទ្រ​ដែល​សិត​ភ្ជាប់​ទាំង​៤​ជ្រុង ពី​ក្រោម​ចាន‌ក្លាំ​មាន​ទាំង​ក្បាច់​កំរង​ខាងៗ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

30 រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 7:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បន្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្ដាល​ក្រប នោះ​មាន​ឆ្លាក់​ជា​រូប​សិង្ហ គោ និង​ចេរូ‌ប៊ីម ឯ​នៅ​ខាង​លើក្រប​នោះ មាន​ជើង​កំណល់ ហើយ​ក្រោម​រូប​សិង្ហ និង​គោ​នោះ មាន​ក្បាច់​រំយោល


ខាង​ក្នុង​គ្រោង​នោះ មាន​កំណល់​បែប​ដូច​ជា​ជើង​តាំង​កម្ពស់​មួយ​ហត្ថ រាង​មូល​មួយ​ហត្ថ​កន្លះ មាន​ក្បាច់​ចម្លាក់​ផង តែ​បន្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ជា​បួន​ជ្រុង​វិញ មិន​មែន​មូល​ទេ។


នៅ​ត្រង់​ជ្រុង​ទាំង​បួន​របស់​គ្រោង​ទាំង​នោះ មាន​កំណល់​ដែល​សិត​ជាប់​ជា‌មួយ​តួ​គ្រោង​នោះ​ឯង។


ខ្ញុំ​មើល​ឃើញ​មាន​កង់​បួន​នៅ​ខាង​ចេរូ‌ប៊ីន គឺ​កង់​មួយ​ខាង​ចេរូ‌ប៊ីន​មួយ ហើយ​កង់​មួយ​ខាង​ចេរូ‌ប៊ីន​មួយ​ទៀត កង់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល។


ក៏​ឮ​សូរ​សន្ធឹក​នៃ​ស្លាប​របស់​សត្វ​មាន​ជីវិត​ទាំង​នោះ​ដែល​ប៉ះ​គ្នា និង​សូរ​របស់​កង​ទាំង​នោះ​ដែល​អម​ទៅ គឺ​ជា​សូរ​អឺង‌អាប់​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម