១ ពង្សាវតារក្សត្រ 3:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ស្ត្រីម្នាក់ទៀតក៏បានឆ្លើយកាត់ថា៖ «ទេ មិនមែនដូច្នោះទេ គឺកូនដែលនៅរស់នេះជាកូនរបស់ខ្ញុំ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯង» ប៉ុន្តែ ស្ត្រីទីមួយប្រកែកថា៖ «មិនមែនទេ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលនៅរស់នេះជាកូនរបស់ខ្ញុំទេ» ដូច្នេះ ពួកគេបានប្រកែកគ្នានៅចំពោះព្រះភក្ត្រស្តេច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ពេលនោះ ស្ត្រីម្នាក់ទៀតស្រែកឡើងថា៖ «មិនពិតទេ! កូនរបស់ខ្ញុំនៅរស់ គឺកូនរបស់នាងទេដែលស្លាប់»។ ប៉ុន្តែ ស្ត្រីទីមួយឆ្លើយថា «មិនមែនទេ! កូននាងស្លាប់ហើយ គឺកូនខ្ញុំទេដែលនៅរស់»។ ដូច្នេះ ស្ត្រីទាំងពីរនាក់ក៏ប្រកែកគ្នា នៅចំពោះព្រះភ័ក្ត្រស្ដេច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ស្ត្រី១ទៀតនោះក៏ឆ្លើយកាត់ទៅថា ទេ មិនមែនដូច្នោះទេ គឺកូនដែលរស់នៅ នោះជាកូនរបស់អញ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯងវិញ តែស្រីនេះប្រកែកថា មិនមែនឡើយ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលរស់នៅនេះជាកូនរបស់អញវិញ ស្ត្រីទាំង២បានជជែកគ្នាយ៉ាងនោះនៅចំពោះស្តេច។ សូមមើលជំពូកអាល់គីតាប22 ពេលនោះ ស្ត្រីម្នាក់ទៀតស្រែកឡើងថា៖ «មិនពិតទេ! កូនរបស់ខ្ញុំនៅរស់ គឺកូនរបស់នាងទេដែលស្លាប់»។ ប៉ុន្តែ ស្ត្រីទីមួយឆ្លើយថា «មិនមែនទេ! កូននាងស្លាប់ហើយ គឺកូនខ្ញុំទេដែលនៅរស់»។ ដូច្នេះ ស្ត្រីទាំងពីរនាក់ក៏ប្រកែកគ្នា នៅចំពោះមុខស៊ូឡៃម៉ាន។ សូមមើលជំពូក |