Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 22:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​នោះ សេដេ‌គា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកា‌យ៉ា​សួរ​ថា៖ «ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​ខ្ញុំ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពេល​នោះ លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា‌យ៉ា ទាំង​ពោល​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 លំដាប់​នោះ​សេដេគា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា​សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​បន្ទូល​នឹង​ឯង​តាម​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពេល​នោះ​លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា‌យ៉ា ទាំង​ពោល​ថា៖ «តើ​រស​របស់អុលឡោះ‌តាអាឡា​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 22:24
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សេដេ‌គា​ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ"»។


ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះ​ដៀល។


ឥឡូវ​នេះ ខ្មាំង​សត្រូវ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​អ្នក គេ​ឡោម​ព័ទ្ធ​ច្បាំង​នឹង​យើង​ហើយ គេ​យក​ដំបង​វាយ​ថ្ពាល់​មេដឹក​នាំ​របស់​អ៊ីស្រា‌អែល។


ទាំង​ពោល​ថា៖ «ចូរ​ទាយ​ប្រាប់​យើង​មើល៍ ព្រះ‌គ្រីស្ទ​អើយ តើ​អ្នក​ណា​វាយ​ឯង?»


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​ឡើយ ប្រសិន‌បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ


អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គ្រប​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ហើយ​វាយ​ព្រះ‌អង្គ ទាំង​ពោល​ទៅ​ព្រះ‌អង្គ​ថា៖ «ទាយ​មើល៍!» កង​រក្សា​ព្រះ​វិហារ​ក៏​យក​ព្រះ‌អង្គ​មក​ទះ​កំផ្លៀង។


ប្រសិន‌បើ​មនុស្ស​លោក​ស្អប់​អ្នក​រាល់​គ្នា ចូរ​ដឹង​ថា គេ​បាន​ស្អប់​ខ្ញុំ​មុន​ស្អប់​អ្នក​រាល់​គ្នា​ទៅ​ទៀត។


ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា "បាវ​បម្រើ​មិន​មែន​ធំ​ជាង​ចៅ‌ហ្វាយ​ឡើយ"។ ប្រសិន‌បើ​គេ​បាន​បៀត‌បៀន​ខ្ញុំ គេ​នឹង​បៀត‌បៀន​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ គេ​ក៏​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។


ពេល​នោះ លោក​អាណា‌នាស ជា​សម្តេច​សង្ឃ បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ជិត​លោក​ប៉ុល ទះ​មាត់​លោក។


លោក​ប៉ុល​មាន​ប្រសាសន៍​ទៅ​សម្ដេច​សង្ឃ​ថា៖ «ឱ​កំផែង​លាប​សអើយ ព្រះ​នឹង​ទះ​លោក​វិញ​មិន​ខាន លោក​អង្គុយ​ជំនុំ‌ជម្រះ​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ ចុះ​ម្តេច​បាន​ជា​លោក​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម