១ ពង្សាវតារក្សត្រ 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឯយេសិបិលជាមហេសីក៏មកទូលសួរថា៖ «ហេតុអ្វីបានជាព្រួយព្រះហឫទ័យ មិនសោយព្រះស្ងោយដូច្នេះ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី យាងមកគាល់ស្ដេច ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឯយេសិបិល ជាភរិយាទ្រង់ ក៏មកទូលសួរថា ហេតុអ្វីបានជាព្រួយព្រះទ័យ មិនសោយព្រះស្ងោយដូច្នេះ សូមមើលជំពូកអាល់គីតាប5 ម្ចាស់ក្សត្រីយេសិបិល ជាភរិយា មកជួបស្តេច ហើយសួរថា៖ «ហេតុអ្វីបានជាស្តេចមានចិត្តមួម៉ៅ មិនព្រមពិសាដូច្នេះ?»។ សូមមើលជំពូក |
អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។