១ ពង្សាវតារក្សត្រ 21:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ក្រោយការទាំងនោះមក អ័ហាប់មានរាជឱង្ការទៅណាបោតថា៖ «ចូរឲ្យចម្ការទំពាំងបាយជូររបស់ឯងមកយើង ដើម្បីឲ្យយើងបានធ្វើច្បារបន្លែ ដ្បិតនៅជិតដំណាក់របស់យើង យើងនឹងឲ្យចម្ការមួយល្អជាងដល់ឯង ឬបើឯងចូលចិត្តប្រាក់ យើងនឹងឲ្យតាមតម្លៃចម្ការនោះ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ថ្ងៃមួយ ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកណាបោតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយក្រោយការទាំងនោះមក អ័ហាប់ក៏មានបន្ទូលនឹងណាបោតថា ចូរឲ្យចំការទំពាំងបាយជូររបស់ឯងមកយើងចុះ ដើម្បីឲ្យយើងបានធ្វើជាច្បារបន្លែ ដ្បិតនៅជិតដំណាក់របស់យើង យើងនឹងឲ្យចំការ១ល្អជាងដល់ឯង ឬបើឯងចូលចិត្តនឹងប្រាក់ នោះយើងនឹងឲ្យតាមដំឡៃចំការនោះវិញ សូមមើលជំពូកអាល់គីតាប2 ថ្ងៃមួយ ស្តេចអហាប់មានប្រសាសន៍ទៅកាន់លោកណាបោតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នក មកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។ សូមមើលជំពូក |
ព្រះបាទអ័គីសបានហៅដាវីឌមកមានរាជឱង្ការថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយយើង យើងពេញចិត្តណាស់ ដោយមិនឃើញថាអ្នកមានទោសអ្វីឡើយ ចាប់តាំងពីពេលដែលអ្នកមករហូតដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេដឹកនាំរបស់យើងមិនចូលចិត្តអ្នកទេ។