Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ចេញ​ទៅ ឆ្លង​ជ្រោះ​កេដ្រុន នោះ​ចូរ​ឯង​ដឹង​ខ្លួន​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​ឯង​នឹង​ធ្លាក់​លើ​ក្បាល​ឯង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 តោង​ដឹង​ថា ថ្ងៃ​ណា​មួយ ប្រសិន​បើ​លោក​ហ៊ាន​ឈាន​ជើង​ចេញ​ពី​ក្រុង​នេះ​ឆ្លង​កាត់​ជ្រោះ​កេដ្រូន នោះ​លោក​មុខ​ជា​ស្លាប់ ហើយ​លោក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចំពោះ​ការ​ស្លាប់​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ចេញ​ទៅ ឆ្លង​ជ្រោះ​កេដ្រុន នោះ​ចូរ​ឯង​ដឹង​ខ្លួន​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​ឯង​នឹង​ធ្លាក់​លើ​ក្បាល​ឯង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 តោង​ដឹង​ថា ថ្ងៃ​ណា​មួយ ប្រសិន​បើ​អ្នក​ហ៊ាន​ឈាន​ជើង​ចេញ​ពី​ក្រុង​នេះ​ឆ្លង​កាត់​ជ្រោះ​កេដ្រូន នោះ​អ្នក​មុខ​ជា​ស្លាប់ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង ចំពោះ​ការ​ស្លាប់​នេះ»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:37
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​មាន​ប្រ‌សាសន៍​ថា៖ «សូម​ឲ្យ​ឈាម​របស់​អ្នក​ធ្លាក់​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា "ខ្ញុំ​បាន​សម្លាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"»។


ពួក​អ្នក​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ គេ​នាំ​គ្នា​យំ​ដោយ​សំឡេង​ជា​ខ្លាំង ហើយ​ប្រជាជន​ក៏​ឆ្លង​ទៅ ឯ​ស្តេច ទ្រង់​យាង​ឆ្លង​ជ្រោះ​កេដ្រុន​ដែរ គ្រប់​គ្នា​ឆ្លង​ទៅ តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ទី​រហោ‌ស្ថាន។


ទ្រង់​ដក​ម្អាកា ជា​មាតា ពី​ដំណែង​ជា​មាតា​ហ្លួង ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​តំណាង​ព្រះអាសេរ៉ា ដែល​គួរ​ស្អប់​ខ្ពើម ទុក​សម្រាប់​ជា​ព្រះ ហើយ​អេសា​ក៏​កាប់​រូប​នោះ យក​ទៅ​ដុត​នៅ​ត្រង់​ជ្រោះ​កេដ្រុន


ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់​ចុះ ចូរ​សម្លាប់​គាត់ ហើយ​កប់​គាត់​ទៅ ដើម្បី​លុប​ឈាម​ដែល​យ៉ូអាប់​បាន​កម្ចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង និង​ពី​ជំនួរ​វង្ស​របស់​បិតា​យើង​ទៅ។


ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់​ជា​ដរាប​ត​ទៅ តែ​ចំណែក​ព្រះបាទ​ដាវីឌ និង​ពូជ‌ពង្ស​របស់​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស រាជ្យ​របស់​ទ្រង់ នោះ​នឹង​បាន​សេចក្ដី​សុខ‌សាន្ត មក​ពី​ព្រះ‌យេហូវ៉ា​ជា‌និច្ច​ត​ទៅ»។


ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា៖ «រាជឱង្ការ​ល្អ​ណាស់ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​រាជឱង្ការ»។ ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​យ៉ាង​យូរ។


ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កម្ទេច​ជា​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក ។


ពួក​សង្ឃ​គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ប៉ែក​ខាង​ក្នុង ដើម្បី​នឹង​សម្អាត​ទី​នោះ ក៏​នាំ​យក​របស់​ស្មោក‌គ្រោក​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចេញ​មក​ឯ​ទី‌លាន​ព្រះ‌វិហារ រួច​ពួក​លេវី​នាំ​គ្នា​ជញ្ជូន​ពី​ទី​នោះ យក​ទៅ​ចោល​នៅ​ត្រង់​ជ្រោះ​កេដ្រុន


ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព និង​ផេះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​តទៅ។


បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ? វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។


អស់​អ្នក​ណា​ដែល​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន ដ្បិត​បាន​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន​ហើយ ដូច្នេះ ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។


កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះ‌អង្គ​ក៏​ឆ្លង​ជ្រោះ​កេដ្រុន​ជា​មួយ​ពួក​សិស្ស ហើយ​ព្រះ‌អង្គ និង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​សួន​ច្បារ​មួយ។


ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ចេញ​ពី​ទ្វារ​ផ្ទះ​របស់​នាង ទៅ​តាម​ដង​ផ្លូវ នោះ​ឈាម​របស់​គេ​នឹង​ធ្លាក់​លើ​ក្បាល​របស់​គេ ឯ​យើង​គ្មាន​ទោស​ទេ។ ប៉ុន្ដែ ប្រសិន‌បើ​មាន​ដៃ​ណា​ដាក់​លើ​អ្នក​ណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង នោះ​ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម