Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 14:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​វាយ​ពួក​អ៊ីស្រា‌អែល ដូច​ជា​ដើម​បបុស​ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ដី​ល្អ​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​បុព្វ‌បុរស​គេ ក៏​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បង្គោល​សក្ការៈ សម្រាប់​ខ្លួន ដែល​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌អម្ចាស់​នឹង​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ ព្រះ‌អម្ចាស់​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអង្គ​ប្រទាន​ដល់​បុព្វបុរស​របស់​ពួក​គេ ព្រះអង្គ​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ពួក​អ៊ីស្រាអែល ដូច​ជា​ដើម​បបុស ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រាអែល ចេញ​ពី​ដី​ល្អ​នេះដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​ឰយុកោ​គេ ក៏​នឹង​កំចាត់‌កំចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​អស់​ទាំង​រូប​ព្រះ​សំរាប់​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អុលឡោះ‌តាអាឡា​នឹង​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ អុលឡោះ‌តាអាឡា​នឹង​ដក​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ទ្រង់​ប្រទាន​ដល់​បុព្វ‌បុរស​របស់​ពួក​គេ ទ្រង់​នឹង​កំចាត់‌កំចាយ​ពួក​គេ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺ‌ប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 14:15
32 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​យើង លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​អ្នក​ទៅ​ទៀត ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​សិត​រូប​ផង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង ហើយ​អ្នក​បាន​បោះ‌បង់​យើង​ទៅ​ខាង​ក្រោយ​ខ្នង។


នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រា‌អែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ និង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាស‌ស៊ើរ។


ឯ​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នោះ គេ​ក៏​ដុត​កំញាន​ដូច​ជា​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​គេ​ចេញ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។


គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​ពីរ ហើយ​ធ្វើ​បង្គោល​សក្ការៈ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង។


គេ​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ឆ្លង​កាត់​ភ្លើង ហើយ​ប្រើ​របៀន​ផ្សេងៗ និង​ការ​មន្ត​អាគម ព្រម​ទាំង​លក់​ខ្លួន​គេ​ទៅ​ឲ្យ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​នាំ​ឲ្យ​ទ្រង់​មាន​សេចក្ដី​ក្រោធ។


ដរាប​ដល់​ព្រះ‌យេហូវ៉ា​បណ្តេញ​គេ​ពី​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ចេញ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា រួច​ដំណាក់​នេះ​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ ទុក​សម្រាប់​ឈ្មោះ​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​របស់​យើង ឲ្យ​បាន​ត្រឡប់​ជាពាក្យ​ពោល និង​ជា​ពាក្យ​ចំអក ក្នុង​ចំណោម​អស់​ទាំង​សាសន៍។


ប៉ុន្តែ ព្រះ​នឹង​បំផ្លាញ​អ្នក​រហូត​តទៅ ព្រះ‌អង្គ​នឹង​ចាប់​យក​អ្នក​ទៅ ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​ជំរំ ព្រះ‌អង្គ​នឹង​ដក​អ្នក​ចេញ​ពីទឹក​ដី របស់​មនុស្ស​រស់​នេះ។ –បង្អង់


តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់ ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។


យើង​នឹង​ចាត់​ដាវ និង​អំណត់ ហើយ​អាសន្ន‌រោគ ឲ្យ​នៅ​កណ្ដាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​បុព្វ‌បុរស​គេ​ទៅ"»។


ពួក​ហោរា​កាល​ពី​ដើម ដែល​នៅ​មុន​ខ្ញុំ និង​អ្នក គេ​បាន​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​ជា​ច្រើន ហើយ​ទាស់​នឹង​នគរ​យ៉ាង​ធំ គឺ​ថ្លែងទំនាយ​ពី​ចម្បាំង ពី​ការ​អាក្រក់ និង​ពី​អាសន្ន‌រោគ​ផង។


ស្រុក​នោះ​នឹង​ត្រូវ​គេ​ចោល​ទទេ ហើយ​នឹង​បាន​អរ​ចំពោះ​ឆ្នាំ​សប្ប័ទ កំពុង​ដែល​នៅ​ស្ងាត់ ឥត​មាន​គេ​នៅ​ឡើយ ហើយ​គេ​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន គឺ​ព្រោះ​គេ​បាន​មើល‌ងាយ​ដល់​សេចក្ដី​បញ្ញត្តិ​របស់​យើង ហើយ​ចិត្ត​គេ​បាន​ខ្ពើម​ដល់​អស់​ទាំង​ច្បាប់​យើង​ដែរ។


ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។


ដូច្នេះ យើង​នឹង​នាំ​អ្ន​ក​រាល់​គ្នា​ទៅ​ជា​ឈ្លើយ​នៅ​ខាង​នាយ​ក្រុង​ដាម៉ាស នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មាន​នាមថា ព្រះ​នៃ​ពួក​ពល​បរិវារ។


ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច‌បង់ ឯ​ពួក​ក្រុង​អាសដូឌ នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ។


ពេល​ពួក​សិស្ស​ទាំង​នោះ​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូវ​ក៏​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ?


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​ទាំង​រុក្ខជាតិ​ណា​ដែល​ព្រះ‌វរបិតា​របស់​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នឹង​ត្រូវ​ដក​ចេញ។


កាល​អ្នក​នាំ​សារ​របស់​លោក​យ៉ូហាន​បាន​ចេញ​ទៅ ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​ឬ?


អ្នក​រាល់​គ្នា​បាន​រើស​យក​ខ្ទម​របស់​ព្រះ‌ម៉ូឡុក និង​ផ្កាយ​របស់​ព្រះ‌រេមផាន់ ជា​រូប​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ។ ដូច្នេះ យើង​នឹង​និរទេស​អ្នក​រាល់​គ្នា ទៅ​ហួស​ស្រុក​បាប៊ី​ឡូន​ទៅ​ទៀត" ។


ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក និង​ស្តេច​ដែល​អ្នក​តាំង​ឡើង​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ទៅ​កាន់សាសន៍​មួយ​ទៀត ដែល​អ្នក និង​ដូន​តា​របស់​អ្នក​មិន​ដែល​បាន​ស្គាល់។ នៅ​ស្រុក​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្តេច​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​រោយ‌រៀវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ គ្រា​នោះ ស្ដេច​សូល​សោយ‌រាជ្យ​បាន​មួយ​ឆ្នាំ​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម