Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ម្នាក់ឯង ស្ត្រី​នោះ​សង្ឃឹម​លើ​ព្រះ​តែ​ប៉ុណ្ណោះ ក៏​ព្យាយាម​ក្នុង​ការ​ទូល​អង្វរ និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ចំពោះ​ស្ត្រីមេម៉ាយ​ពិតប្រាកដ​ដែល​រស់នៅតែឯង គេ​សង្ឃឹម​លើ​ព្រះ ហើយ​នៅជាប់ក្នុង​សេចក្ដីទូលអង្វរ និង​សេចក្ដីអធិស្ឋាន​ទាំងយប់ទាំងថ្ងៃ

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 រីឯ​ស្រ្ដី​មេម៉ាយ​ពិត​ប្រាកដ​ ហើយ​រស់នៅ​ឯកោ​ ស្រ្ដី​នោះ​នឹង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ទាំង​ព្យាយាម​ទូល​អង្វរ​ ហើយ​អធិស្ឋាន​ទាំង​យប់​ ទាំង​ថ្ងៃ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី‌ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ត្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្យាយាម​ទូល‌អង្វរ និង​អធិស្ឋាន*​ទាំង​យប់ ទាំង​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ឯង នោះ​សង្ឃឹម​តែ​ដល់​ព្រះ ក៏​ព្យាយាម​ក្នុង​សេចក្ដី​ទូល​អង្វរ នឹង​សេចក្ដី​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចំពោះ​ស្ដ្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី​ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ដ្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​អុលឡោះ ហើយ​ព្យា‌យាម​សូម‌អង្វរ និង​ទូរអា​ទាំង​យប់​ទាំង​ថ្ងៃ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:5
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល និង​ជា​អាវ​ក្រោះ។


មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។


អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក នាង​នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។


ពេល​នោះ អ្នក​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យខ្ញុំ? ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ ខ្ញុំ​នៅម្នាក់​ឯង ជា​អ្នក​ដែល​ត្រូវ​បំបរ‌បង់ ហើយ​ដើរ​សាត់‌ព្រាត់ តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? ខ្ញុំ​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ តើ​កូន​ទាំង​នេះ​មក​ពី​ណា?


ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បម្រើ​ព្រះ‌អង្គ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ។


ឱ​ស្ត្រី​អារ​ដែល​មិន​បាន​បង្កើត​កូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សម្រាល​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ហើយ​បន្លឺ​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​នៅ​តែ​ម្នាក់​ឯង មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្តី​ទៅ​ទៀត។


ព្រះ‌អង្គ​បាន​ចាត់​ភ្លើង​ឲ្យ​មក​ពី​ស្ថាន​ដ៏​ខ្ពស់ ចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង ព្រះ‌អង្គ​បាន​ដាក់​មង​សម្រាប់​ចាប់​ជើង​ខ្ញុំ ព្រះ‌អង្គ​បាន​បង្វែរ​ខ្ញុំ​ឲ្យ​ថយ​ទៅ​ក្រោយ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​ជា‌និច្ច


បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ ដើម្បី​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ។


តើ​ព្រះ​មិន​រក​យុត្តិធម៌​ឲ្យ​ពួក​រើស​តាំង​របស់​ព្រះ‌អង្គ ដែល​អំពាវ​នាវ​រក​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ? តើ​ព្រះ‌អង្គ​ចេះ​តែ​ពន្យា​ពេល​មិន​ជួយ​ពួក​គេ​ឬ?


គាត់​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ទៅ​ណា​ឡើយ គាត់​ថ្វាយ‌បង្គំ​ព្រះ ដោយ​តម និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ។


កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​យើង ខំ​ប្រឹង​គោរព​ប្រតិបត្តិ​តាម​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹមថា​នឹង​ទទួល​បាន។ បពិត្រ​ព្រះ‌រាជា គឺ​ដោយ​ព្រោះ​សេចក្តី​សង្ឃឹម​នេះ​ហើយ បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​ទូល​បង្គំ។


នៅ​គ្រា​នោះ កាល​ពួក​សិស្ស​មាន​ចំនួនកើន​ឡើង នោះ​ពួក​ហេលេន ចាប់​តាំង​រអ៊ូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ ព្រោះ​គេ​ធ្វេស​ក្នុង​ការ​ចែក​ចាយ​អាហារ​ប្រចាំ​ថ្ងៃ ដល់​ពួក​ស្ត្រី​មេម៉ាយ​របស់​ខ្លួន។


ដូច្នេះ លោក​ពេត្រុស​ក៏​ក្រោក​ឡើង ហើយ​ទៅ​ជា‌មួយពួក​គេ។ ពេល​លោក​មក​ដល់ គេ​នាំ​លោក​ទៅ​បន្ទប់​ខាង​លើ។ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​ឈរ​ជិត​លោក​ទាំង​យំ ហើយ​បង្ហាញ​អាវ និង​សម្លៀក​បំពាក់​ទាំង​ប៉ុន្មានដែល​នាង​ឌ័រ​កាស​បាន​ធ្វើ​ឲ្យ កាល​នាង​នៅ​រស់​នៅ​ឡើយ។


លោក​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​លោក​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្ត្រី​មេម៉ាយ​មក រួច​ប្រគល់​នាងទៅ​គេ​ទាំង​មាន​ជីវិត​រស់។


គឺ​ថា ឲ្យ​យើង​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​ជំនឿ​របស់​យើង​ម្នាក់ៗ ទាំង​ជំនឿ​របស់​អ្នក​រាល់​គ្នា ទាំង​ជំនឿ​របស់​ខ្ញុំ។


ដែល​តាម​រយៈ​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខ​ងារ​ជា​សាវក ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ


ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ដែល​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់


ហើយ​ចិត្ត​របស់​អ្នក​នោះ​បែង​ចែក។ ឯ​ស្ត្រី​គ្មាន​ប្តី និង​ស្ត្រី​ក្រ​មុំ នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អ​ម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​បរិសុទ្ធ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ តែ​ស្ត្រី​ដែល​មាន​ប្តី នាង​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្តី។


ចូរ​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​គ្រប់​ពេល​វេលា ដោយ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​យ៉ាង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។


កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។


ដូច្នេះ ជា​ដំបូង​ខ្ញុំ​សូម​ដាស់​តឿន​ថា ចូរ​ទូល​សូម អធិស្ឋាន ទូល​អង្វរ ហើយ​ពោល​ពាក្យ​អរ​ព្រះ​គុណ​សម្រាប់​មនុស្ស​ទាំង​អស់


ប្រសិន‌បើ​ស្ដ្រី​ណា​ជា​អ្នក​ជឿ មាន​សាច់​ញាតិ​ដែល​ជា​ស្ត្រី​មេម៉ាយ ត្រូវ​ឲ្យ​នាង​ជួយ​ទំនុកបម្រុង​ស្ត្រី​មេម៉ាយ​ទាំង​នោះ មិន​ត្រូវឲ្យ​ក្រុម​ជំនុំ​មាន​បន្ទុក​ឡើយ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​អាច​ជួយ​ដល់​អ្នក​ដែល​ជា​ស្ត្រី​មេម៉ាយ​ពិត​ប្រាកដ។


ត្រូវ​គោរព​ស្ត្រី​មេម៉ាយ ដែល​ពិត​ជាស្ត្រី​មេម៉ាយ មែន


ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បម្រើ​ដោយ​មន‌សិការស្អាត​បរិសុទ្ធ ដូច​បុព្វ‌បុរស​របស់​ខ្ញុំ​ដែរ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​ជានិច្ច នៅ​ក្នុងសេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​យប់​ទាំង​ថ្ងៃ។


ដ្បិត​ពី​ដើម ពួក​ស្រ្តី​បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តុប​តែង​ខ្លួន​ដូច្នោះ​ដែរ ដោយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួ​ន


សូម​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរ‌ពេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ព្រះ‌អង្គ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម